សេចក្តីព្យាយាម+ការរៀនសូត្រ+ការស្រាវជ្រាវ​ KEY=Knowledge, Experience , Yes I can do it

Saturday, January 23, 2016

វិធីរក្សាសិរី ៨ប្រការ

១. បុរសដែលកើតក្នុងលោក ត្រូវរួមសង្វាសជាមួយស្ត្រីយ៉ាងណាទើបទេពា្តរក្សា?
ចម្លើយ៖ ឱ្យបុរសវៀរចាកកាមគុណក្នុង ថ្ងៃ៧រោច-៧កើត, ថ្ងៃ៨រោច-៨កើត, ថ្ងៃ១៤រោច-១៤កើត, ថ្ងៃ១៥រោច-១៥កើត, ថ្ងៃសង្រ្កាន, ថ្ងៃសូន្យ, ថ្ងៃចន្ទ្រគ្រាស, ថ្ងៃចូលវស្សា, ថ្ងៃកំណើតរបស់ខ្លួន។ បើបុរសណាវៀរចាក ការរួមសង្វាសក្នុង ថ្ងៃទាំងនោះបាន ទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាបុរសនោះផង។

២. បរិភោគអាហារត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើបុរស-ស្រ្តីណាបរិភោគអាហារបែរមុខទៅទិសបូព៌ា(ខាងកើត)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។

៣. វេលាបន្ទោរបង់ឧចារៈ(អាចម៍)ត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើឧចារៈ ត្រូវបែរមុខទៅរកទិសបស្ចឹម(ខាងលិច)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។

៤. ពេលចូលទៅកាន់ដំណេកជាមួយស្ត្រីត្រូវធ្វើដូចម្តេច?
ចម្លើយ៖ បើបុរសរួមដំណេកជាមួយនឹងស្រ្តី ត្រូវឱ្យស្រ្តីដេកខាងឆ្វេង ហើយកុំឱ្យស្ត្រីនោះកន្លងជើង បើធ្វើយ៉ាងនេះបានទេព្តា ដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

៥. ពេលថ្ងៃ-យប់ សំលៀកបំពាក់ ត្រូវប្រើបែបណា?
ចម្លើយ៖ បើបុរស-ស្រ្តី ណាសំគាល់សំពត់ស្លៀកប្រចាំពេលថ្ងៃគឺ មិនយកសំពត់ស្លៀកថ្ងៃមកស្លៀកយប់ មិនយកសំពត់ស្លៀកយប់មកស្លៀកថ្ងៃ (សំពត់ស្លៀកដេក) បើធ្វើយ៉ាងនេះបានទេព្តានឹងឱ្យពរហើយតាមរក្សាជននោះជានិច្ច។

៦. វេលាព្រឹកព្រហាម សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រឹកសិរីស្ថិតនៅត្រង់ថ្ងាស់និងព្រហ្មទ្វារ រាល់ព្រឹកឱ្យយកទឹកលប់លាងមុខជា និច្ច បើធ្វើយ៉ាងនេះ ទេព្តាដែលជាសិរីនឹងតាមឱ្យពរ និងរក្សាជននោះជានិច្ច។

៧. វេលាថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាថ្ងៃត្រង់សិរីស្ថិតនៅដើមទ្រូង ឱ្យយកទឹកប្រោសព្រំដើមទ្រូង និងដើមទ្រូងខាងឆ្វេង ត្រង់បេះដូង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

៨. វេលាព្រលប់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រលប់សិរីស្ថិតនៅត្រង់ចុងជើងទាំងសងខាង ពេលចូលកាន់ដំណេកត្រូវលាងជើង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

គំនិតត្រិះរិះពលរដ្ឋ

ដើម្បីនឹងបានជាពលរដ្ឋនៃប្រទេសជាតិ ដ៏ថ្លៃថ្លារុងរឿងសមតាមសម័យ ត្រូវមានចំណេះដឹង ប្រកបដោយអង្គ ០៣គឺ៖.
I. សៃយមន្ត  - ចេះច្បាប់អ្នកស្រុក
១. ត្រៃភូមិ  - ចេះមើលសណ្ឋានភាពដី មេឃ ផ្កាយ ខ្យល់
២. ត្រៃភេទ  - ចេះមើលទស្សទាយ ក្បួនតម្រាផ្សេងៗ
៣. ត្រៃយុទ្ធ  - ចេះប្រវត្តិចម្បាំង ក្បួនចម្បាំង តយុទ្ធ
៣. ត្រៃដា  - ចេះរបៀបសែនព្រេន ខ្មោចបីសាច គ្រប់ផ្នែក

II. រដ្ឋមន្ត  - ចេះច្បាប់មន្ត្រី
១. ច្បាប់ជាតិ  - រដ្ឋធម្មនុញ្ញ ព្រហ្មទណ្ឌ រដ្ឋប្បវេណី....ជាដើម
២. ច្បាប់លោកនិតិ  - ច្បាប់គ្រប់គ្រងប្រទេ

III. ពុទ្ធមន្ត  - ចេះច្បាប់សាសនា
១. ត្រូវចេះគោរព 
២. ត្រូវចេះព្រះសូត្រ 
៣. ត្រូវចេះព្រះអភិធម្ម 

ច្បាប់ជំនួញតាមបែបសាសន៍

១. ចេះស្វែងរកទ្រព្យ តាមបច្ចេកទេស 
២. រក្សាទ្រព្យឱ្យគង 
៣. ស្វែងរកមិត្តឱ្យបានល្អ 
៤. ចេះចាយវាយទ្រព្យ តាមដែលខ្លួនរកបាន  

ពុទ្ធទំនាយសោឡសនិមិត្ត

មាតិកា
១. ពុទ្ធទំនាយសោឡសនិមិត្ត ៦.ព្រះឥន្ទទំនាយ
២. ព្រះពុទ្ធទំនាយ ៧. សាស្រ្តាពារសុក្រ
៣. ប្រស្នាព្រះឥន្ទ ៨. សាស្រ្តាពារសៅរិ៍
៤. ពុទ្ធទំនាយ ៩. ព្រះរោងទំនាយ
៥. ឥសីទំនាយ


១. ពុទ្ធទំនាយសោឡសនិមិត្តុ «មហាសុបិនជាតកំ»
ឧសភា រុក្ខា គាវិយោ គវា ច អស្សោ កំសោ សិគាលី ច គម្ពោ បោក្ខរណី ច អបាកចន្ធនំ លាវូនិហិ វិប្បរិយាយោ វត្ថតិ នយិធមត្ថីតិ។  មហាសុបិនជាតកំ សត្តមី៚
មហាសុបិនជាតកំ 
ព្រះរាជាទ្រង់ត្រាស់ថា មហាសុបិនទាំង១៦នោះគឺ៖ 
គោឡ  ១. 

បាទបសេនទិកោសល បានយល់សុបិន្តទាំង១៦យ៉ាង ហើយបានទៅជួបព្រះពុទ្ធ ដើម្បីជួយកាត់យល់សុបិន្តថា៖ តើការយល់សុបិន្តនេះ វាមានហេតុភេទយ៉ាងណា?  ពេលនោះព្រះសម្មាសម្ពុទ្ធ ក៏បានជួយកាត់យល់សុបិន្ត របស់ព្រះបាទបសេនទិ កោសល ។ ដែលអ្នកខ្លះហៅថា ពុទ្ធព្យាកាណ៍ (ការព្យាករណ៍របស់ព្រះពុទ្ធ) អ្នកខ្លះហៅថា ពុទ្ធទំនាយ (ការទស្សន៍ទាយ របស់ព្រះពុទ្ធ) តាមការពិត វាគ្រាន់តែជាការកាត់ យល់សុបិន្តរបស់ព្រះបាទបសេនទិកោសល ប៉ុណ្ណោះ។ ប៉ុន្តែការកាត់ សុបិន្ត នោះ ពិតជាត្រឹមត្រូវទៅតាមសម័យកាល មកដល់បច្ចុប្បន្ននេះ មិនខុសសោះឡើយ។

ការសុបិន្តទាំង១៦យ៉ាងនោះគឺ៖

១-ឃើញគោឧសភរាជ (គោឡើងករ) បួនក្បាល រត់មកពីទិសទាំង៤ សំដៅមកព្រលាន ក្នុងកិរិយាថា នឹងជល់គ្នា ប៉ុន្តែលុះមកដល់ ជិតគ្នាស្រាប់តែ បែរជាមិនជល់គ្នាវិញ ហើយចេញទៅទិសផ្សេងៗ។

ព្រះអង្គបានកាត់ថា៖ ក្នុងកាលអនាគត ធម្មជាតិនឹងមានការប្រែប្រួល មិនទៀងទាត់ ជួនកាលមេឃផ្គរប្រុងភ្លៀង បែរជាមិនភ្លៀងវិញ ជួនកាលភ្លៀង ទាំងកណ្តាលថ្ងៃត្រង់ក៏មាន ជួនកាលមានការ រំជួយដី ផ្ទុះភ្នំភ្លើង ទឹករលក ខ្យល់ព្យុះ ក្តៅហួសកំរិត ជាដើម។

២-ឃើញដើមឈើ ដុះទើបតែបានកម្ពស់ប្រហែល មួយហត្ថពីដី ក៏ស្រាប់តែមានមែកបែកសាខា មានផ្កា មានផ្លែរណែងរណោង។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ក្មេងស្រីឆាប់មានរដូវ ឆាប់មានប្តីបង្កើតកូន ឆាប់មានសេចក្តិស្នេហា ប្រុសនិងស្រី បរិបូរដោយកាមរាគៈ។

៣-ឃើញមេគោបង្កើតកូនមកថ្ងៃហ្នឹង ស្រាប់តែសុំកូនគោដែលទើបតែកើតនោះ បៅដោះវិញ។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សបាត់បង់គុណធម៌ កូនមិនគោរព ឱពុកម្តាយ កូនសិស្សមិនគោរពគ្រូអាចារ្យ អ្នកតូចមិនគោរពរាមច្បង ឬអ្នកធំ ។ បែរជាឱពុកម្តាយ ជាអ្នកយកចិត្តកូន ខ្លាចចិត្តកូន ជាដើម។

៤-ឃើញអ្នកស្រែចំការ គេមិនទឹមគោធំៗទេ បែរជាទឹមកូនគោ តូចៗវិញ ដែលអូស ន័ង្គាល , រនាស់ , រទេះមិនរួច ទាល់តែសោះ។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិនៅក្នុងជួររាជការ គេមិនយកមនុស្សចាស់ ដែលមានបទពិសោធន៍ ក្នុងការងារ មកធ្វើការទេ បែរជាយកមនុស្សក្មេង ដែលមិនទាន់មានបទពិសោធន៍ ប្រាជ្ញាក្មេងខ្ចី មិនទាន់យល់ការងាររាក់ជ្រៅ អោយជាអ្នកធ្វើការងារធំ ទៅវិញ។

៥-ឃើញសេះមួយ មានមាត់ពីរ ហើយមានមនុស្សពីរនាក់ បញ្ចុកស្មៅ អោយស៊ី នូវមាត់ទាំងពីរ ប៉ុន្តែវាស៊ីមិនចេះឆ្អែតសោះ។

 ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សមានសេចក្តីលោភលន់ ចង់មានចង់បាន ហួសហេតុ បានហើយចង់បានទៀត មិនចេះស្កប់ស្កល់ មិនចេះគ្រប់គ្រាន់ឡើយ។

៦-ឃើញគេយកភាជន៍មាស មានតម្លៃរាប់សែនតម្លឹង អោយឆ្កែចចកជុះនោមដាក់។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត អ្នកចេះ ប្រាជ្ញបណ្ឌិត គេមិនសូវអោយតម្លៃ ត្រូវបានគេទាត់ចោលទៅម្ខាង មិនយកមក ប្រើការឡើយ។

៧-ឃើញឆ្កែចចកស៊ីខ្សែ ដែលបុរសម្នាក់វេញហើយនោះ ទាល់តែអស់។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត នៅក្នុងជួររាជការ មានមនុស្សពុករលួយ ចាំតែឆ្លៀតឱកាស ក្នុងការកិបកេង ទ្រព្យសម្បត្តិ ប្រទេសជាតិ ដែលជាហេតុ ធ្វើអោយប្រទេសជាតិ មានការវិនាសហិនហោច គ្មានការរីកចំរើន។
៨-ឃើញក្អមធំមួយ មានទឹកពេញ គេដាក់នៅត្រង់កណ្តាល ហើយក្អមតូចៗ ជាច្រើននៅជុំវិញ ឃើញមានមនុស្ស នាំគ្នាដងទឹក ចាក់ចូល តែក្អមដែលមានទឹកពេញស្រាប់ ប៉ុន្តែមិនមានអ្នកណា ម្នាក់ចាប់ភ្លឹក ចាក់ទឹកចូលក្អមតូចៗ ដែលមិនមានទឹក ទទេសោះ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ក្នុងប្រទេសជាតិ គេគោរពបូជា អោយតម្លៃ តែអ្នកមានប្រាក់ មានអំណាច មានយសសក្តិ ចំណែកឯអ្នកតូចទាប អ្នកក្រីក្ររ គេមិនអោយតម្លៃ គេមិនយកចិត្តទុកដាក់។
៩-ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់ នៅត្រង់កណ្តាល ឯទឹកនៅតាមច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ បែរជាថ្លាស្អាត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិមានការវិកវរ មានទំនាស់ផ្ទៃក្នុង មានការដណ្តើមអំណាចគ្នា មិនចេះចប់ចេះហើយ ។
១០-ឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយផង និង ឆៅផង។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិ មនុស្សមានការច្របូកច្របល់ អ្នកខ្លះល្អ អ្នកខ្លះអាក្រក់ អ្នកខ្លះពុករលួយ អ្នកខ្លះត្រឹមត្រូវ អ្នកខ្លះស្នេហាជាតិ អ្នកខ្លះក្បត់ជាតិជាដើម។
១១-ឃើញគេយកខ្លឹមចន្ទន៍ តម្លៃមួយសែនតម្លឹង ទៅដូរយកទឹកដោះគោជូរ ផ្អូប ហើយស្អុយទៅវិញ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សក្បត់ឧត្តមគតិផ្ទាល់ខ្លួន មិនស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះ មិនគិតពីគុណធម៌ មិនគិតពីមេត្តាធម៌ មិនយល់ញាតិមិត្ត មិនយល់បងប្អូន គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
១២-ឃើញឃ្លោកលិច អំបែងអណ្តែត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិ មានការប្រែប្រួល ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ មិនដឹងសខ្មៅ វាបញ្ច្រាស់ទិសគ្នា។
១៣-ឃើញដុំថ្មមួយដុំ ប៉ុនផ្ទះអណ្តែតទឹក រួចហូររសាត់ តាមខ្យល់ទៅបាត់។
១៤-ឃើញសត្វកង្កែបតូចៗ លោតដេញខាំ ពស់វែកធំៗ។
១៥-ឃើញរាជហង្សហើរ ទៅហែរហមសត្វក្អែកទៅវិញ។
១៦-ឃើញពពែ ដេញខាំសត្វខ្លា។



២. ព្រះពុទ្ធទំនាយ


៣. ប្រស្នាព្រះឥន្ទ


៤. ពុទ្ធទំនាយ


៥. ឥសីទំនាយ


៦. ព្រះឥន្ទទំនាយ

៧. សាស្រ្តាពារសុក្រ

៨. សាស្រ្តាពារសៅរិ៍

៩. ព្រះរោងទំនាយ




១. ពុទ្ធទំនាយសោឡសនិមិត្ត
៦. ព្រះឥន្ទទំនាយ
២. ព្រះពុទ្ធទំនាយ
៧. សាស្រ្តាពារសុក្រ
៣. ប្រស្នាព្រះឥន្ទ
៨. សាស្រ្តាពារសៅរិ៍
៤. ពុទ្ធទំនាយ
៩. ព្រះរោងទំនាយ
៥. ឥសីទំនាយ






១២ - ឆ្នាំ​កុរ

​ឆ្នាំ​កុរ (​ជ្រូក)[ធាតុទឹក]៖ ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។ 
​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។
​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។  
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​​​​ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។​
- ខែ ៨_៩_១០: ​​​​ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។​
- ខែ ១១_១២_១: ​​​​ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។​
- ខែ ២_៣_៤: ​​​ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។​
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​​ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​​ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃអង្គារ: ​​​​​ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិច្រើន។​
- ថ្ងៃពុធ: ​​​ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។​
- ថ្ងៃព្រហស្បតិ៍: ​​​​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។​
- ថ្ងៃសុក្រ: ​​​​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃសៅរ៍: ​​​​​​ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង។​


១១ - ​ឆ្នាំច

​ឆ្នាំច (​សុន​ខ)[ធាតុដី]៖ ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ ។ 
ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។
​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​  
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​។​
- ខែ ៨_៩_១០: ​​​សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។​
- ខែ ១១_១២_១: ​​​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។​
- ខែ ២_៣_៤: ​​​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។​
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។​
- ថ្ងៃច័ន្ទ: ​​សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។​
- ថ្ងៃអង្គារ: ​​​សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។​
- ថ្ងៃពុធ: ​​សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។
- ថ្ងៃព្រហស្បតិ៍: ​​សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។​
- ថ្ងៃសុក្រ: ​​​សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។​
- ថ្ងៃសៅរ៍: ​​​សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង។​

១០ - ឆ្នាំ​រកា

​ឆ្នាំ​រកា (​មាន់)[ធាតុដែក]៖ ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត។ 
​ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​
កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​  
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី។​
- ខែ ៨_៩_១០: ​​​មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។
- ខែ ១១_១២_១: ​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ។​
- ខែ ២_៣_៤: ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ។​
- ថ្ងៃអង្គារ: ​​​​មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង។​
- ថ្ងៃពុធ: ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ។​
- ថ្ងៃសុក្រ: ​​មាន់​លាមក រកស៊ី​លំបាក​ណាស់។​
- ថ្ងៃសៅរ៍: ​​មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង។​