មាតិកា
| ១. ពុទ្ធទំនាយសោឡសនិមិត្ត | ៦.ព្រះឥន្ទទំនាយ |
| ២. ព្រះពុទ្ធទំនាយ | ៧. សាស្រ្តាពារសុក្រ |
| ៣. ប្រស្នាព្រះឥន្ទ | ៨. សាស្រ្តាពារសៅរិ៍ |
| ៤. ពុទ្ធទំនាយ | ៩. ព្រះរោងទំនាយ |
| ៥. ឥសីទំនាយ |
១. ពុទ្ធទំនាយសោឡសនិមិត្តុ «មហាសុបិនជាតកំ»
ឧសភា រុក្ខា គាវិយោ គវា ច អស្សោ កំសោ សិគាលី ច គម្ពោ បោក្ខរណី ច អបាកចន្ធនំ លាវូនិហិ វិប្បរិយាយោ វត្ថតិ នយិធមត្ថីតិ។ មហាសុបិនជាតកំ សត្តមី៚
មហាសុបិនជាតកំ
ព្រះរាជាទ្រង់ត្រាស់ថា មហាសុបិនទាំង១៦នោះគឺ៖
គោឡ ១.
បាទបសេនទិកោសល បានយល់សុបិន្តទាំង១៦យ៉ាង ហើយបានទៅជួបព្រះពុទ្ធ ដើម្បីជួយកាត់យល់សុបិន្តថា៖ តើការយល់សុបិន្តនេះ វាមានហេតុភេទយ៉ាងណា? ពេលនោះព្រះសម្មាសម្ពុទ្ធ ក៏បានជួយកាត់យល់សុបិន្ត របស់ព្រះបាទបសេនទិ កោសល ។ ដែលអ្នកខ្លះហៅថា ពុទ្ធព្យាកាណ៍ (ការព្យាករណ៍របស់ព្រះពុទ្ធ) អ្នកខ្លះហៅថា ពុទ្ធទំនាយ (ការទស្សន៍ទាយ របស់ព្រះពុទ្ធ) តាមការពិត វាគ្រាន់តែជាការកាត់ យល់សុបិន្តរបស់ព្រះបាទបសេនទិកោសល ប៉ុណ្ណោះ។ ប៉ុន្តែការកាត់ សុបិន្ត នោះ ពិតជាត្រឹមត្រូវទៅតាមសម័យកាល មកដល់បច្ចុប្បន្ននេះ មិនខុសសោះឡើយ។
ការសុបិន្តទាំង១៦យ៉ាងនោះគឺ៖
១-ឃើញគោឧសភរាជ
(គោឡើងករ) បួនក្បាល រត់មកពីទិសទាំង៤ សំដៅមកព្រលាន ក្នុងកិរិយាថា
នឹងជល់គ្នា ប៉ុន្តែលុះមកដល់ ជិតគ្នាស្រាប់តែ បែរជាមិនជល់គ្នាវិញ
ហើយចេញទៅទិសផ្សេងៗ។
ព្រះអង្គបានកាត់ថា៖
ក្នុងកាលអនាគត ធម្មជាតិនឹងមានការប្រែប្រួល មិនទៀងទាត់
ជួនកាលមេឃផ្គរប្រុងភ្លៀង បែរជាមិនភ្លៀងវិញ ជួនកាលភ្លៀង
ទាំងកណ្តាលថ្ងៃត្រង់ក៏មាន ជួនកាលមានការ រំជួយដី ផ្ទុះភ្នំភ្លើង ទឹករលក
ខ្យល់ព្យុះ ក្តៅហួសកំរិត ជាដើម។
២-ឃើញដើមឈើ ដុះទើបតែបានកម្ពស់ប្រហែល មួយហត្ថពីដី ក៏ស្រាប់តែមានមែកបែកសាខា មានផ្កា មានផ្លែរណែងរណោង។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ក្មេងស្រីឆាប់មានរដូវ ឆាប់មានប្តីបង្កើតកូន ឆាប់មានសេចក្តិស្នេហា ប្រុសនិងស្រី បរិបូរដោយកាមរាគៈ។
៣-ឃើញមេគោបង្កើតកូនមកថ្ងៃហ្នឹង ស្រាប់តែសុំកូនគោដែលទើបតែកើតនោះ បៅដោះវិញ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
មនុស្សបាត់បង់គុណធម៌ កូនមិនគោរព ឱពុកម្តាយ កូនសិស្សមិនគោរពគ្រូអាចារ្យ
អ្នកតូចមិនគោរពរាមច្បង ឬអ្នកធំ ។ បែរជាឱពុកម្តាយ ជាអ្នកយកចិត្តកូន
ខ្លាចចិត្តកូន ជាដើម។
៤-ឃើញអ្នកស្រែចំការ គេមិនទឹមគោធំៗទេ បែរជាទឹមកូនគោ តូចៗវិញ ដែលអូស ន័ង្គាល , រនាស់ , រទេះមិនរួច ទាល់តែសោះ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
ប្រទេសជាតិនៅក្នុងជួររាជការ គេមិនយកមនុស្សចាស់ ដែលមានបទពិសោធន៍
ក្នុងការងារ មកធ្វើការទេ បែរជាយកមនុស្សក្មេង ដែលមិនទាន់មានបទពិសោធន៍
ប្រាជ្ញាក្មេងខ្ចី មិនទាន់យល់ការងាររាក់ជ្រៅ អោយជាអ្នកធ្វើការងារធំ ទៅវិញ។
៥-ឃើញសេះមួយ មានមាត់ពីរ ហើយមានមនុស្សពីរនាក់ បញ្ចុកស្មៅ អោយស៊ី នូវមាត់ទាំងពីរ ប៉ុន្តែវាស៊ីមិនចេះឆ្អែតសោះ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សមានសេចក្តីលោភលន់ ចង់មានចង់បាន ហួសហេតុ បានហើយចង់បានទៀត មិនចេះស្កប់ស្កល់ មិនចេះគ្រប់គ្រាន់ឡើយ។
៦-ឃើញគេយកភាជន៍មាស មានតម្លៃរាប់សែនតម្លឹង អោយឆ្កែចចកជុះនោមដាក់។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត អ្នកចេះ ប្រាជ្ញបណ្ឌិត គេមិនសូវអោយតម្លៃ ត្រូវបានគេទាត់ចោលទៅម្ខាង មិនយកមក ប្រើការឡើយ។
៧-ឃើញឆ្កែចចកស៊ីខ្សែ ដែលបុរសម្នាក់វេញហើយនោះ ទាល់តែអស់។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
នៅក្នុងជួររាជការ មានមនុស្សពុករលួយ ចាំតែឆ្លៀតឱកាស ក្នុងការកិបកេង
ទ្រព្យសម្បត្តិ ប្រទេសជាតិ ដែលជាហេតុ ធ្វើអោយប្រទេសជាតិ មានការវិនាសហិនហោច
គ្មានការរីកចំរើន។
៨-ឃើញក្អមធំមួយ
មានទឹកពេញ គេដាក់នៅត្រង់កណ្តាល ហើយក្អមតូចៗ ជាច្រើននៅជុំវិញ ឃើញមានមនុស្ស
នាំគ្នាដងទឹក ចាក់ចូល តែក្អមដែលមានទឹកពេញស្រាប់ ប៉ុន្តែមិនមានអ្នកណា
ម្នាក់ចាប់ភ្លឹក ចាក់ទឹកចូលក្អមតូចៗ ដែលមិនមានទឹក ទទេសោះ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
ក្នុងប្រទេសជាតិ គេគោរពបូជា អោយតម្លៃ តែអ្នកមានប្រាក់ មានអំណាច មានយសសក្តិ
ចំណែកឯអ្នកតូចទាប អ្នកក្រីក្ររ គេមិនអោយតម្លៃ គេមិនយកចិត្តទុកដាក់។
៩-ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់ នៅត្រង់កណ្តាល ឯទឹកនៅតាមច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ បែរជាថ្លាស្អាត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិមានការវិកវរ មានទំនាស់ផ្ទៃក្នុង មានការដណ្តើមអំណាចគ្នា មិនចេះចប់ចេះហើយ ។
១០-ឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយផង និង ឆៅផង។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
ប្រទេសជាតិ មនុស្សមានការច្របូកច្របល់ អ្នកខ្លះល្អ អ្នកខ្លះអាក្រក់
អ្នកខ្លះពុករលួយ អ្នកខ្លះត្រឹមត្រូវ អ្នកខ្លះស្នេហាជាតិ
អ្នកខ្លះក្បត់ជាតិជាដើម។
១១-ឃើញគេយកខ្លឹមចន្ទន៍ តម្លៃមួយសែនតម្លឹង ទៅដូរយកទឹកដោះគោជូរ ផ្អូប ហើយស្អុយទៅវិញ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត
មនុស្សក្បត់ឧត្តមគតិផ្ទាល់ខ្លួន មិនស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះ
មិនគិតពីគុណធម៌ មិនគិតពីមេត្តាធម៌ មិនយល់ញាតិមិត្ត មិនយល់បងប្អូន
គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
១២-ឃើញឃ្លោកលិច អំបែងអណ្តែត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិ មានការប្រែប្រួល ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ មិនដឹងសខ្មៅ វាបញ្ច្រាស់ទិសគ្នា។
១៣-ឃើញដុំថ្មមួយដុំ ប៉ុនផ្ទះអណ្តែតទឹក រួចហូររសាត់ តាមខ្យល់ទៅបាត់។
១៤-ឃើញសត្វកង្កែបតូចៗ លោតដេញខាំ ពស់វែកធំៗ។
១៥-ឃើញរាជហង្សហើរ ទៅហែរហមសត្វក្អែកទៅវិញ។
១៦-ឃើញពពែ ដេញខាំសត្វខ្លា។
២. ព្រះពុទ្ធទំនាយ
៣. ប្រស្នាព្រះឥន្ទ
៤. ពុទ្ធទំនាយ
៥. ឥសីទំនាយ
៦. ព្រះឥន្ទទំនាយ
៧. សាស្រ្តាពារសុក្រ
៨. សាស្រ្តាពារសៅរិ៍
៩. ព្រះរោងទំនាយ
១. ពុទ្ធទំនាយសោឡសនិមិត្ត
|
៦. ព្រះឥន្ទទំនាយ
|
២. ព្រះពុទ្ធទំនាយ
|
៧. សាស្រ្តាពារសុក្រ
|
៣. ប្រស្នាព្រះឥន្ទ
|
៨. សាស្រ្តាពារសៅរិ៍
|
៤. ពុទ្ធទំនាយ
|
៩. ព្រះរោងទំនាយ
|
៥. ឥសីទំនាយ
|
No comments:
Post a Comment