ចម្លើយ៖ ឱ្យបុរសវៀរចាកកាមគុណក្នុង ថ្ងៃ៧រោច-៧កើត, ថ្ងៃ៨រោច-៨កើត, ថ្ងៃ១៤រោច-១៤កើត, ថ្ងៃ១៥រោច-១៥កើត, ថ្ងៃសង្រ្កាន, ថ្ងៃសូន្យ, ថ្ងៃចន្ទ្រគ្រាស, ថ្ងៃចូលវស្សា, ថ្ងៃកំណើតរបស់ខ្លួន។ បើបុរសណាវៀរចាក ការរួមសង្វាសក្នុង ថ្ងៃទាំងនោះបាន ទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាបុរសនោះផង។
២. បរិភោគអាហារត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើបុរស-ស្រ្តីណាបរិភោគអាហារបែរមុខទៅទិសបូព៌ា(ខាងកើត)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។
៣. វេលាបន្ទោរបង់ឧចារៈ(អាចម៍)ត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើឧចារៈ ត្រូវបែរមុខទៅរកទិសបស្ចឹម(ខាងលិច)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។
៤. ពេលចូលទៅកាន់ដំណេកជាមួយស្ត្រីត្រូវធ្វើដូចម្តេច?
ចម្លើយ៖ បើបុរសរួមដំណេកជាមួយនឹងស្រ្តី ត្រូវឱ្យស្រ្តីដេកខាងឆ្វេង ហើយកុំឱ្យស្ត្រីនោះកន្លងជើង បើធ្វើយ៉ាងនេះបានទេព្តា ដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។
៥. ពេលថ្ងៃ-យប់ សំលៀកបំពាក់ ត្រូវប្រើបែបណា?
ចម្លើយ៖ បើបុរស-ស្រ្តី ណាសំគាល់សំពត់ស្លៀកប្រចាំពេលថ្ងៃគឺ មិនយកសំពត់ស្លៀកថ្ងៃមកស្លៀកយប់
មិនយកសំពត់ស្លៀកយប់មកស្លៀកថ្ងៃ (សំពត់ស្លៀកដេក) បើធ្វើយ៉ាងនេះបានទេព្តានឹងឱ្យពរហើយតាមរក្សាជននោះជានិច្ច។
៦. វេលាព្រឹកព្រហាម សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រឹកសិរីស្ថិតនៅត្រង់ថ្ងាស់និងព្រហ្មទ្វារ រាល់ព្រឹកឱ្យយកទឹកលប់លាងមុខជា
និច្ច បើធ្វើយ៉ាងនេះ ទេព្តាដែលជាសិរីនឹងតាមឱ្យពរ និងរក្សាជននោះជានិច្ច។
៧. វេលាថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាថ្ងៃត្រង់សិរីស្ថិតនៅដើមទ្រូង ឱ្យយកទឹកប្រោសព្រំដើមទ្រូង
និងដើមទ្រូងខាងឆ្វេង ត្រង់បេះដូង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។
៨. វេលាព្រលប់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រលប់សិរីស្ថិតនៅត្រង់ចុងជើងទាំងសងខាង
ពេលចូលកាន់ដំណេកត្រូវលាងជើង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។
No comments:
Post a Comment