សេចក្តីព្យាយាម+ការរៀនសូត្រ+ការស្រាវជ្រាវ​ KEY=Knowledge, Experience , Yes I can do it

Saturday, January 23, 2016

ក្បួនទស្សន៍ទាយនិងមើលគ្រោះជោគជតារាសី


ប្រុស ក្មេង ពាល កណ្ដាល ចាស់
រាព ១៧ ២៥
សេដា ១០ ១៨ ២៦
សេដាយស ១១ ១៩ ២៧
ហនុមាន ១២ ២០ ២៨
ពិភេទ ១៣ ២១ ២៩
ព្រះរាម ១៤ ២២ ៣០
ព្រះខ ១៥ ២៣ ៣១
ព្រះល័ក្ខណ៍ ១៦ ២៤ ៣២
ស្រី ក្មេង ពាល កណ្ដាល ចាស់
ពិភេទ ១៧ ២៥
ព្រះរាម ១០ ១៨ ២៦
ព្រះខ ១១ ១៩ ២៧
ព្រះល័ក្ខណ៍ ១២ ២០ ២៨
រាព ១៣ ២១ ២៩
សេដា ១៤ ២២ ៣០
សេដាយស ១៥ ២៣ ៣១
ហនុមាន ១៦ ២៤ ៣២

០១. រាព - ក្មេង :
ខឹងមាតាបិតាចាកចោលលង្កាទៅពឹងចេស្ដាមហាជំពូគ្រងរាជសម្បត្តិទាយថា៖ ជោគរាសីឧត្តមប្រសើរក្តាត់ បើមាន រឿងមានអ្នកជួយបើឈឺត្រង់ពោះឆីចំណីទាំងនោះគឺសត្វជើង៤ ឬមានមនុស្សមកពីចម្ងាយមកសំណាក់ មានអ្នក ធំជួយយកអាសារ ប្រយ័ត្នគេមកលេងផ្ទះ។ បើមានបងប្អូនឬកូនចៅឯង គឺពំគាប់ប្រសើរឡើយក្នុង រង្វង់ គ្រួសារច្រើនខឹងគ្នា បើអ្នកដទៃអាចពឹងពាក់បានច្រើន ជាងបងប្អូន ឯង។ បើឈឺច្រើនរមួលស្រាល កលញាក់ឈឺក្បាល ចុកពោះ រោគក្រពះ ខុសគ្រូខាងឪពុក ឯងបែបន់ចេកមួយស្នឹតស្រាមួយដបជាហោង។ សែនពែវិញត្រូវអារក្ខធ្វើ សែនពែ៧រួត កន្ទោង៧រូប ព្រាយ៥ សត្វជើងសែនជើង២ សែនខ្មោចក្នុងផ្ទះសូន្យរូប ព្រាយ៦ ជូនទៅទិសនារតី។ ខុសនិង ទទួលទានម្លូរ អំពិស ខុសគ្រូខាងឪពុកនៅទិស នារតី មានទំនាស់មនុស្សមកពីទិសនារតី ។

០២. រាព - ពាល:
មានរិទ្ធិប្រាកដពិតថា លួចនាងសេដាដួងច័ន្ទ គ្រោះល្អ អាក្រក់ស្មើរគ្នា ដើមបានលាភប្រពៃ ខាងចុងគួរប្រយ័ត្ននិង កើយ ហេតុ ធំព្រោះស្រីមកនៅ បើឈឺព្រះភូមិឲ្យទោស និង ស្រីឲ្យទោស យកទ្រព្យគេៗជេប្រទេច ពែ៧រួត កន្ទោង៧ រូបព្រាយ៧ទង រូប មនុស្ស៧ ឆ័ត្រ៧ ទិសនារតី។ ប្រុសមានអាយុ ៤១-៤៩-៧៣ឆ្នាំ;ស្រីមានអាយុ ៤៥ ឆ្នាំ ១៣-៧៧ ឆ្នាំ ។

០៣. រាព - កណ្តាល:
លង្កាកើតសង្រ្គាម គឺរលាយបុរី បានទុក្ខសោកសព្វយ៉ាងបណ្ដាលឲ្យបែកបាក់នៅក្នុងផ្ទះ ឈ្លោះប្រកែកគ្នាដោយ ខឹងៗឯង។​ នោះនិងទាស់ទែងឈ្នានិះគ្នាពីអាសូរី យក្ខបុរី ទើបនិងចេញពីលង្កាមានជោគល្អ បើចូលទៅគាល់ ព្រះមហាក្សត្រៗ ប្រទាន រង្វាន់ស្រីផ្កាមាស តែប្រយ័ត្នចាញ បោកស្រីនិងបងទ្រព្យសម្បត្តិ ។បើឈឺអារក្ខក្នុងផ្ទះធ្វើ ពែ៧ កន្ទោង៧ទង មនុស្សស្រី៧ បីកូន ទិសនារតី ។

០៤. រាព - ចាស់:
កាលចាញ់បារមីក្ស័យជននុះនៃ និង សរព្រហ្មមាស ។ ទាយថា៖ កាលត្រូវធ្នូសរព្រះរាម គឺកាចណាស់ត្រូវបង ទ្រព្យសម្បត្ដិក្នុង ក្រុងលង្កា គ្រោះកាចណាស់ណា ពុំជាកំចរយា ត្រាទៅទិសឆ្ងាយ ទិសនារតី ក្រែងកើត ទោសរោគភ័យ ឬ បណ្ដាលឲ្យកើតរឿងធំ។ បើមានយករបស់គេនិងចាញ់ក្ដីគេ ត្រូវយកទ្រព្យ ស្រូវ ឬអង្ករស្មើនិង ទំងន់ខ្លួន បូជាព្រះសង្ឃ សូត្រមន្ដរំដោះគ្រោះ ធម៌ ជីវិទានសូន្យ រូបព្រាយ៧ កន្ទោង៧ ឆ័ត្រ១ ទង១ ទិសនារតី ។ច្រើនខកចិត្តអាក់អន់ចិត្តធ្លាកទឹកចិត្ត កើតវិបត្តិផ្ទាល់ខ្លួន និងពុំកើតដូចស្ដោះទឹកមាតលើទ្រូងនិងច្រើនចុកពោះ។ប្រុសមានអាយុ ៥៧ឆ្នាំ ២៥-៨៩ឆ្នាំ  ស្រីមានអាយុ  ៦១ ឆ្នាំ ២៩-៩៣ ឆ្នាំ។

០៥. សេដា - ក្មេង:
កាលប្រសូត្រហើយ ពីឧទរមាតា ស្រែកយំអស្ចារ្យចំ លែកក្រៃ មាតាបិតានិងមុខមន្រ្ដីខ្ញាល់ខឹងពេកក្រៃ បណ្ដែត ពាយបានឥសី ពណ្ណារាយរើសនាងឆោមឆាយចិញ្ចឹមរក្សា ។ មានលាភសារពើឧត្តម តែប្រយ័ត្តខ្មោចក្នុងផ្ទះ ប្រើព្រាយ៧ ពីទិសនារតី ទក្សិណ បច្ចឹម មកធ្វើ ។ ត្រងនាងត្រូវឥសី រើសចិញ្ចឹមលំបាកខាងដើមឆ្នាំ ចុងឆ្នាំបានលាភឧត្តម ។ បើឈឺមានអារក្ខនិងព្រាយទាំង៧ ធ្វើពែ៣រួត កន្ទោង៧ រូបនាង សេដា១ នៅក្នុងផ្កាឈូក យក្ខកាន់ដំបង១ ខ្មោចខ្វាក១ ស្នង រូបក្បួនឬទូក ទិសបច្ចឹម។ ប្រុសមានអាយុ ៣៤-៣២-៦៦ ឆ្នាំ   ស្រីមានអាយុ ៣៦-៣៨-៧០ ឆ្នាំ។

០៦. សេដា - ពាល:
កាលជួបព្រះរាជា បានជួយជាយាជាគ្រូស្រលាញ់។ មានភ័យកណ្ដាលឆ្នាំឬកណ្ដាលផ្លូវនិងបាត់ទ្រព្យ មានទាស់ បងខ្លួនឯង ប្ដីប្រពន្ធច្រណែនប្រច័ណ្ឌ ពេលដេកមមីមមើមាយ ឈឺក្បាល។ ត្រងនេះជោគល្អនិងបានដូចចិត្ត និងបាន វត្ថុលាភសក្ការ បើ ចូលគាល់អ្នកធំបានបុណ្យសក្ដិបានបុត្រ ភរិយា ។​ បើឈឺខុសអារក្ខក្នុងផ្ទះផង ទេវតាផង​ សំនាងផ្ទះ ផង។ ពែ៣រួត កន្លោង៦ រូបទេវតា១ ទេព្ដាធំ៥ យក្ខកាន់ ដំបង១ ពោងពាយ២ ទិសបច្ចឹម។ប្រុសមានអាយុ ៤២-១៦-៧៤ ឆ្នាំ  ស្រីមានអាយុ  ៤៦-១៤-៧៨ឆ្នាំ។

០៧. សេដា - កណ្ដាល:
កាលទុក្ខទោម្និញនិងរាបលួចវិញព្រាតពីស្វាមីទៅនៅ លង្កាបូរី កើតទុក្ខពេកក្រៃស្ទើក្ស័យជន្មា ។ ទាយថា និកតែប្ដី ព្រួយចិត្ត លំបាកចិត្តណាស់ ក្រែងម្ដាយកុំស្រដីនិងមនុស្ស ពណ៍សម្បុរខ្មៅ ឈ្លោះគ្នាទើបកើតទោស។ ត្រង់នេះគ្រោះកាចណាស់ណា ទុក្ខភ័យសោករោគនិង មកផ្ដល់ឲ្យរំខានក្រែងបើមានភ្លាត់ចិត្តមានមនុស្ស សាម៉ានវា មកលួងលោមដោយកល់ផ្សេងៗ។ពែ៣ កន្ទោង៦ សេដា ទឹមរទេះ១ រូបព្រាយ៧ និងស្វា១ (ទិសបច្ចឹម)។ប្រុសមានអាយុ ៥០-១៨-៨២ឆ្នាំ  ស្រី មានអាយុ៥៤-២២-៨៤ឆ្នាំ ។

០៨. សេដា - ចាស់:
កាលខុសគ្រូនិងព្រះរាម្មាស្វាមីជាខ្ញាល់ខឹងកន្លងយកទៅសម្លាប់ក្នុងគ្រានោះម្ដង ហេតុតែបុណ្យផ្សងពុំក្ស័យជន្មា នាងបានសុខសានភារាសោយរាជបូរីមានលាភអស្ចារ្យ។ត្រូវបានមរត៌កដើមស្រណុកចិត្ត ធ្វើគុណបានទោសតែង ប្រច័ណ្ឌត្រង នេះជោគល្អ សឹងបានលាភទ្រព្យខ្លះៗ ។ពែ៣ កន្ទោង៦ ក្រុងរាម១ សេដា១ ស្វា១ ភោគវគី១ ។ ប្រុសមានអាយុ ៥៨-២៤-៩០ ឆ្នាំ  ស្រីមានអាយុ ៤២-៣០-៩៤ ឆ្នាំ។

០៩. សេដាយស - ក្មេង:
កាលព្រះយកធ្វើជាមិត្ត មានចូលជាសម្បត្តិ ខោ អាវ ទ្រព្យសម្បត្តិផ្សេងៗ បើឈឺច្រើនញ័រដើមទ្រូង មានអារក្ខធ្វើ មានមនុស្សពី ចម្ងាយមកស្នាក់នៅ​ ។ កុំឲ្យថើបនិងកើត ទោសពីអ្នកក្រៅឬពីអ្នកថើបនោះ ទោសមិត្តមកលេងផ្ទះ (មនុស្សស្នាក់) កុំពិសារ ចំណីអ្នករបស់អ្នកដែលមកលេងនោះ ឬទៅនោះច្រើន បណ្ដាលឲ្យគ្រុនញ័រខ្លួន។ សែនអារក្ខមកពីទិសឦសាន រូបស្នងខ្លួន១ ទេវតាធំ១ ព្រាយ៧ អម្រិតយ៉ូវ១ ពែ៤រួត កន្ទោង៨ ទិសឦសាន ឬ ពាយ័ព្យ ។ប្រុសមានអាយុ ៣៥-៣៣-៦៧ឆ្នាំ ស្រីមានអាយុ ៣៩-3៧-៧១ ឆ្នាំ។

១០. សេដាយស - ពាល:
កាលបានសីលនុះនៃ វិលមកបូរីគ្រប់គ្រងភារាកើតសឹក សង្រ្គាមនិងរាមរាជាព្រះទម្រងសេដាត្រូវស្លាប់ បាត់ខ្ទេច មកពីរៀនវិញ ប្រយ័ត្នគ្រោះខ្លួនឯង មាតឯង បើមានថ្មបាក់នៅ ផ្ទះ ចិញ្ចឹមប្រេះស្រាំជំពាកបំណន់ បន់ចោលពុំថ្វាយ ឬ ភ្លេចកំយកអាសារគេ វានាំគ្រោះថ្នាក់កាលមកពីរៀនសីល តាមឥសី សេដាយ សមាំមួនគ្រោះកាចត្រូវនិងចិញ្ចៀននិងនាងសេដាថាប្រយ័ត្នកំឲ្យអួតអាងក្រែង បើមានខុសមកពីមាត ឯងផង គោចាប់គោចងកើតទោសពីព្រោះស្រី បើឈឺមាន អារក្ខ ក្នុងផ្ទះធ្វើជំពាក់បំណន់បន ចោល។ ប្រយ័ត្នបើមាន ឈាមហូរក្រៅខ្លួន គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីចុងឈើ អាវុធមុត ថ្លោះគ្រេច ឈឺស្មាទាំងពីឬលេប ថ្នាំសម្លាប់ ខ្លួនឯង។ រំដោះគ្រោះចេញ(សូត្រធម៌បូរេន្ដព្វោ)ពែរួត៧ កន្ទោង៧ ទេវតា៨ (ទិសពាយ័ព្យ)។ប្រុសមានអាយុ ៤៣-១១-៧៥ ឆ្នាំ ស្រីមានអាយុ ៤៧-១៨-៧៩ ឆ្នាំ ។

១១. សេដាយស - កណ្ដាល:
បានព្រះរាម អនុគ្រោះណា​ មានជ័យជំនះ។ត្រង់នេះថាកាលសម្លាប់ចេញឈាមពីខ្លួន កាលខាងដើមពិបាក លុះពេលខាងក្រោយ មកទើប មានលាភឡើងវិញ មានសិរីសួស្ដី ជោគជ័យល្អ ។ប្រយ័ត្នចេញឈាមពីខ្លួន អ្នកធំឲ្យទោស ។រូបទេវតាក្បាល៣ជៃ រូបព្រាយ៦ ពែ៣រួត កន្ទោង៩(ទិសពាយ័ព្យ)។ប្រុសមានអាយុ ៥១-១៩-៨៣ ឆ្នាំ ស្រីមានអាយុ ៥៥-២៣-៨៧ ឆ្នាំ ។

១២. សេដាយស - ចាស់:
កាលមិនកោតក្រែងនិងព្រះគម្ដែងព្រះរាមជាគ្រូសុខចិត្ដ ផ្ដាច់ប្ដូរស៊ូស្លាប់ជន្មា ។កាលសម្លាប់មកកើតជាគ្រុឌរាជាថា គ្រោះកាច ដើមត្រូវចាញ់បោកគេ លុះមកដល់ចុងឆ្នាំបានសិរីសួស្ដី មានលាភវិញ។ បើឈឺព្រោះបើមានភ្ញាក់ផ្អើល ភ័យភិតព្រោះព្រលឹងពុំ សូវនៅនិងខ្លួន ឬ មានចិញ្ចៀនបាកបែកថ្មបាក ស្ពានឆែបឲ្យ ទោស​ ។ លើកខ្មោចពិបាកមុន ស្រណុកខាងបូជាគ្រូឯង មានភ័យ ច្រើនណាស់ ចិញ្ចៀនប្រេះដេកមមើមមាយភ័យ លោះព្រលឹង ។ ទេវតាធំ១ មនុស្ស១ ព្រាយ៨ ពែ៨រួត កន្ទោ៥ (ទិសពាយ័ព្យ) (សូត្រធម៌បូរេន្តព្វោ) ។ប្រុសមានអាយុ ៥៨-២៧-៩១ ឆ្នាំ ស្រីមានអាយុ ៦៣-៣១-៩៥  ឆ្នាំ ។

១៣. ហនុមាន - ក្មេង:
កាលឃ្លានចំណីសាហាយស្រីជាអង្គមាតាឲ្យទៅបរិភោគនៅទិសបូព៌ា ព្រះអាទិត្យជាម្ដងឆេះឆាប់ប្រាណរលាយហ្មតហ្មងព្រះ អាទិត្យជបផ្សងរស់វិញហើយមានរិទ្ធិខ្លាំងក្រៃ ដោយក្អែកព្រះអាទិត្យ៧ជាន់ផ្លុំកុំអួតអាងអ្នកធំពុំឈ្នះគេសរសមាន ភ្នែកពុំនោះ សោតដីភូមិឲ្យទោស។ មានគេកប ខ្មោចខាងមុខផ្ទះកាលហនុមានទៅលេបព្រះអាទិត្យត្រូវរលាយខ្លួនលុះក្រោយមកបាន សំរបសំរួល។

១៤. ហនុមាន - ពាល:
កាលជួបព្រះរាមឧត្តមសេនា បានលើកធ្នូរថ្លាព្រមទាំង តេជនិងក្រុមសេនាហនុមានរាជាថ្វាយខ្លួនដ៍រាប។ កាលធ្វើ តាបសថា ជោគល្អ យោបលល្អព្រះទិព្វមន្ដឧត្តមនិងចំណា យ រង្វាន់ បើឈឺផ្កាត់ខុសគ្រូខាងឱពុកឯង យកព្រាយមកធ្វើ យកអ្នក តាមក ធ្វើ ។ ម្យ៉ាងទៀតមានលាភមានក្ដីអ្នកធំជួយឆីរបស់ បញើគេថ្វាយព្រះភ្លើងសូន្យរូបទេវតា១១ ស្វា១១ ព្រាយ៦ ពែ៦រួតទងនិង កន្ទោង៧ (ទិសឧត្តរ)  ។ប្រុសមានអាយុ ៤៤-១២-៧៦ ឆ្នាំ; ស្រីមានអាយុ ៤៨-១៦-៨០ ឆ្នាំ។

១៥. ហនុមាន - កណ្ដាល:
កាលបានសោយរាជ្យជាស្ដេច សោយរាជ្យបាន៧ទិវា ធ្លាក់បុណ្យ ។ កាលប៉ះពស់នាគក្ដៅផ្សា ក្រែងសត្រូវនិង ពារាគ្រោះថ្នាក់ ពស់ចឹក ឆ្កែខាំលុះដល់ចុងឆ្នាំ ទើបមានជោគសិរីសួស្ដីសុខសានឧស្សាហ៍សមាន ទាន សីល មេត្តា ភាវនា កុំយកអាសាគេតាម ផ្ទះ ឬនៅផ្ទះព្រោះមានគេ ស្អប (សូត្រធម៌ជីវទាន) ។ យក្ខកាន់ដំបង១ ស្វា១ សាលា១ ពោងពាយ២ ពស់១ ព្រាយ៦ ពែ៦រួត ក ន្ទោង៦(ទិសឧត្តរ) ។

១៦. ហនុមាន - ចាស់
ខុសគ្រូនិងព្រះរាមរាជាខ្ញាល់ខឹងមហិមាយកទៅសម្លាប់ ភ័ព្វបុណ្យ ជីវិតឆុតឆាប់គាត់វិលត្រឡប់រសវិញ។ ត្រងនេះថា​​​ ជោគល្អ សោភា បានលាភសក្ការពោពេញ បរិវាចូល ចេញទំរើថ្ងៃយប់ព្រឹកល្ងាច ។បើឈឺបណ្ដាលមក ពីធ្លាក់ទឹកចិត្ត ខុសថាអារក្ខយក ព្រាយមកធ្វើនិងមេបាផង ពែរួត៦ កន្ទោង៦ ទេវតា១ ព្រាយ ៦ (ទិសឧត្តរ) ។ប្រុសមានអាយុ ៦០-២៨-៩២ ឆ្នាំ ស្រីមានអាយុ ៦៤-៣២-៩៦ ឆ្នាំ។

១៧. ពិភេក - ក្មេង
កាលលាមាតាបិតា ចាកចេញលង្កាទៅវិជ្ជាឥសូជាគ្រូ ។កាលចេញទៅរៀនបានឡើងជាឧបរាជថា បានលាភសក្ការ ផ្សេងៗនៅ ពិភេកនេះបានសោយរាជាឧបរាជាហើយតែខ្លួនសង្ស័យនិងខ្លួនឯងទោះឈឺថ្កាត់មានថ្មបាក់បែកឬសំរិតក្នុងផ្ទះឲ្យទោសពុំនោះ ខ្មោចខាងឪពុកឲ្យទោសដែរ។រូបមនុស្ស ១ ពែ៣រួត កន្ទោង៤ មនុស្សប្រុស១ មនុស្សស្រី១(ទិស ឦសាន) ។ប្រុសមានអាយុ ៣៧-៣៥-៦៩ ឆ្នាំ ស្រីមានអាយូ ៣៣-៣១-៦៥ ឆ្នាំ។

១៨. ពិភេក - ពាល
កាលជួបព្រះរាមរាជា បានរាជយា និងបុត្របញ្ចាំកាយ ត្រងនេះថា កាលចេញទៅរៀនសីលនិងព្រះឥសីបានរៀនចេះចប់ឥត អ្នកណាស្មើរបានឡើយ ទាស់តែចិត្តពិភេកដេក ពុំលក់ ជាមមើមមាយឮមាត់ឪពុកម្ដាយឯងនៅព្រះនគរ ។ បើឈឺ ថ្កាត់ពុំនោះ មានសត្វជើង៤ឲ្យទោស។ រូបព្រះរាម១ ទេវតា១ ដំរីស១ ពែ៦រួត កន្ទោង៦ (ទិសឦសាន) ។ប្រុសមានអាយុ ៤៥-៣១-៧២ ឆ្នាំ ស្រីមានអាយុ ៤១-៤៩-៧៨ ឆ្នាំ។

១៩. ពិភេក - កណ្ដាល
ត្រងនេះថា កាលព្រះបាទសមុខ ត្បិតព្រះរាមក្មេងនាង សេដាមកប្រទះនិងសុគ្រីបសំដីនិងព្រះរាមៗក៍ថ្លែងសត្រូវ សម្ហលី សម្លាប់ ។សុគ្រីបបានយកស្វា៧០០ អាវខោមកថ្វាយព្រះរាមចុះ ចាញ់ហើយត្រូវពិភេកកាន់កូនហោរាយាបក្រពិភេកទួលថ្វាយគេរាប រណ្ដាប់ចងថ្នាល់និងចង់មកឯព្រះនគរព្រះបាទ សមុខ ធ្លាប់ខឹងខ្ញាល់ក៍យក សុពណ៍បាទបោកព្រះកេស ពិភេក។ ពិភេកក៍យំ ខ្សិបខ្សួលទឹកភ្នែកឲ្យពិភេកធ្វើបុណ្យធ្វើ ទាន បែកកូនប្រពន្ធពិភេកក៍សូមសំណាក់ និងព្រះរាមត្រង់នេះត្រូវប្រយ័ត្នភ្លើងឆេះ ផ្ទះបើឈឺថ្កាត់មានខ្មោចខាងឪពុក ឲ្យទោស សូន្យរូបស្វា១ ទេវតា១ ឆ្កែគ១ ព្រះល័ក្ខណ៍១ ព្រះ អាទិត្យ១ រាបពែ៦រួត កន្ទោង ១០ (ទិសឦសាន) ។ប្រុសមានអាយុ ៥៣-២១-៨៥ ឆ្នាំ ស្រីមានអាយុ ៤៩-៧៧-៨១ ឆ្នាំ។

២០. ពិភេក - ចាស់
ក្រុងរាមរាជាបងនុះណា ខ្ញាល់ខឹងពន្លឹកជេរធាក់ទាត់ វាយពិភេកក្ដៅនិងរត់ចោលនគរទៅថ្វាយខ្លួនជាអំណរហោរានិងព្រះ រាយរាម្មា។​ កាលរាមកាប់សម្លាប់ទសមុខរួចព្រះ រាមប្រជាពិភេក អភិសេកឲ្យសោយរាជ្យជាស្ដេចនៅលង្កាថា បើប្រុសនិង បានប្រពន្ធ ស្រីនិងបានប្ដី បើឈឺថ្កាត់ឲ្យ លែងសត្វ ពុំនោះត្រូវគ្រូឧបជ្ឈាយ៍ឬកូនចៅឲ្យទោសទោះឈឺថ្កាត់ព្រលឹងពុំសូវដឹង ខ្លួនឲ្យបូជាព្រះគ្រោះហៅព្រលឹង ។កាលគ្រងរាជ្យ មានលាភសក្ការបានបុណ្យបានសក្តិ សម្បត្តិទ្រព្យផ្សេងៗគ្រូខាងឪពុក ខុសគ្រូរបៀនធ្វើ ។ ពែ៧ រួត កន្ទោង៧ ព្របី១ រូបភោគវតី១ ចេតិយ១ យក្ខកានដំបង ១ (ទិសឦសាន) ។ប្រុសមានអាយុ ៦១-២៩-៩៣ ឆ្នាំ ស្រីមានអាយុ ៥៧-២៥-៨៩ ឆ្នាំ ។

២១. ព្រះរាម - ក្មេង
កាលលាមាតាបិតា ស្វែងរកវិជ្ជាព្រះមុនីឥសី ។ទីនាំង នៅត្រង់ព្រះរាមក្មេងនេះ លោកជ្រុំជ្រែងថែរក្សាត្រង់លើកធ្នូរស បាន នាងសេដាមានរិទ្ធិក្រៃពេក ខុសពីខ្មោចប្រពន្ធឯង ពុំនោះខ្មោចបងប្អូនឯង។លើកធ្នូសីលនេះថា ត្រូវបានវត្ថុសា រពើផ្សេងៗ ជាច្រើន គឺមានលាភធំសម្បើមហោង បើខុសគឺ មេបាក្នុងផ្ទះឲ្យទោស ។ រូបប្រើស១ សេះ២ ព្រះល័ក្ខណ៍ រូប ឆ្កែ១ ព្រាយ១៤ ពែ៦រួត កន្ទោង៦ (ទិសបូពា)។

២២. ព្រះរាម - ពាល
កាលទៅស្ថិតជួបនិងឥសីសិទ្ធីនិងនាងសេដាបានលើក ធ្នូសថ្លាព្រមទាំងតេជៈនិងក្រុមសេដាហនុមានរាជាថ្វាយខ្លួន​ ដ៍រាប ។ ត្រង នេះថាកាលបាននាងសេដាទេវីថាល្អណាស់ សមណព្រាហ្មណ៍ឲ្យលាភសក្ការៈសំពត់ ខោអាវ ឬបានបុត្រ ភរិយា។ ម្យ៉ាង ទៀតនៅត្រងព្រះរាមលើកធ្នូសសិលព្រះ មហាឥសីបាននាងសេដារត់ទៅទោះឈឺថ្កាត់មានខ្មោចខាង ឪពុកឯងទោស បើឈឺ ច្រើនគ្រាំគ្រាខ្លួនថាខុសខាងឪពុក ឯងមកធ្វើផង ។សូន្យរូបប្រស៤ ស្រី៥ ពែ៦រួត នាគ៤ ទង ១៤ (ទិសបូពា) ។ប្រុសមានអាយុ ៤៦-១៤-៧៨ ឆ្នាំ ស្រីមានអាយុ ៤២-១០-៧៤ ឆ្នាំ ។

២៣. ព្រះរាម - កណ្ដាល
កាលព្រាត់សេដា ជាអគ្គជាយាដោយដៃរាបពិតកើតជា ចំបាំងធំក្ដាត់លើពែឡើងស្កាត់ទៅតាមសេដា ។ ត្រងនេះថា ព្រះរាម តាមបាញ់ប្រើសមាសហើយក្រុងវៃរាបលួចនាងសេ ដា ឲ្យប្រយ័ត្នទសមុខក្រុងរាបចាប់នាងសេដាដួងច័ន្ទត្រង នេះមានគ្រោះ កាចចង្រៃអន្តរាយទ្រព្យសម្បត្តិរឿងរាវពី ព្រោះស្រីឲ្យទោស។ បើឈឺថ្កាត់មានសត្វជើង៤សត្វជើង២ ឲ្យទោស ។ ឲ្យសូន្យរូប ព្រាយ៤ មនុស្សស្រី១ ពែ៤រួត កន្ទោង៧ (ទិសបូពា) ។ប្រុសមានអាយុ ៥២-២២-៨៦ ឆ្នាំ ស្រីមានអាយុ ៥០-១៨-៨២ ឆ្នាំ។

២៤. ព្រះរាម - ចាស់
កាលព្រួយព្រះទ័យ គិតការប្រជុំមន្រី្តនិងរាស្រ្ដប្រជា និងគិតថាព្រះចូលកោដបញ្ឆោតនាងសេដា ។ កាលគ្រងរាជសម្បត្តិត្រូវ មានមហាឧត្តមត្រូវបានជួបគូរវាសនាឬបានសត្វ ទ្វេបាទ ចតុបាទ នៅត្រងនេះដឹងថា និងបានសោយរាជ្យសម្បត្តិនៅ ឯព្រះ នគរប៉ុន្តែស្រីស្នំក្រំកាគ្មានផង ដំណឹងនាងសេដាថាកាលស្ដេចរាមចែចង់នាងសេដាថាស្ដេចរាមល្អមែនពិតព្រះរាមមកទទួល នាងសេដាថា មានទោសមែន ពិត ។ ឲ្យប្រយ័ត្នកំដើរលេងផ្ទះគេនោះឈឺថ្កាត់ត្រូវត្រង់ ខ្មោចមេបាកងផ្ទះឲ្យទោសពុំនោះខ្មោច យកព្រលឹងនៅក្នុង ព្រះវិហារ ជាគ្រោះទទួលព្រលឹង បើឈឺខួបខែ-ឆ្នាំ ។ ឬមក ពីខ្មោចទាហានពីរនាក់មកធ្វើឲ្យឈឺក្ដៅខ្លាំង ។ ពែ៤រួត កន្ទោង៧ រូបព្រាយ៧ បំពុងទឹក១  តមស៊ីសត្វជើង២ ។ (ទិសបូពា) ។ប្រុសមានអាយុ ៦២-៣០-៩៤ ឆ្នាំ ស្រីមានអាយុ ៥៨-២៦-៩០ ឆ្នាំ ។

២៥. ព្រះខ - ក្មេង
កាលប្រសូត្រហើយ មាតានាំទៅលាក់ខ្លួនបំពួនអាត្មាក្នុងព្រៃឋានស្ងាត់​។ ត្រងនេះម្ដាយថែរក្សាមិនស៊ីសាច់សោះឡើយគេនិង  សោយចំណីផ្សេងៗកុំឲ្យស៊ីឡើយ ឲ្យប្រយ័ត្ន ព្រាយពីទិស អាគ្នេយ៍ វានិងធ្វើទោស ។ ម្យ៉ាងទៀតម្ដាយទៅរក្សាកុំឲ្យស៊ីរបស់គេ ដែលគេផ្ញើមកឲ្យ​ត្រង់ម្ដាយឱបរក្សាកុំឲ្យអួតអាងឫទ្ធិនិងអ្នកធំក្រែងកើតរឿងហេតុដោយសារសំដីបើមានជំងឺខុសចំណីបញ្ញើ គេឬមួយអ្នកធ្វើ ត្រង់នេះបូជាព្រះគ្រោះឲ្យ។ សូន្យរូបស្ដេច១ មន្ត្រី១ ពែ៣រួត កន្ទោង៨ ខុសមាត់តមខ្លាញ់ គ្រូរបៀនជីតា ខាងមាតា(ទិសអាគ្នេយ៍)។

២៦. ព្រះខ - ពាល
មាតាង្រៀ ​នចំលោះ​ ដើម្បីតបស្នងយកឈ្នះនិងព្រះ ឥសូបិតា កាលបុត្រដណ្ដើមរាជ្យសម្បត្តិទាយថា គ្រោះកាចពេកក្ដាត់ និង ឆេះឆួលក្ដៅចិត្តខ្លាំងដោយសារបងខ្លួនប្អូនកូនចៅជូនមកលេងឬទៅលេងកូនចៅតែត្រូវបានលាភខ្លះ។ ម្យ៉ាង ទៀតត្រងបាន ទ្រព្យសម្បត្តិពីឪពុកឯងតែយកវិញ ព្រោះខុសពាក្យ ឲ្យប្រយ័ត្នភ្លើងឆេះផ្ទះកុំទុកចិត្តគេ ត្រូវមេបា ឯងធ្វើទោស។ ត្រង់ពោល នេះ ស្ដេចរាមសោយរាជ្យ ស្ដេច ខុសមាត់ខ្លួនឯង ។ បើឈឺថ្កាត់ត្រូវខ្មោចមេបាចាស់ទុំឲ្យ ទោស ខុសមាត់ចាស់ទុំ ចាស់ទុំធ្វើ ។ សូន្យរូបស្ដេច១ ស្នង ខ្លួន១ ក្របីឈ្មោល២ ពែ៣រួត ជូនពែតាមកម្លាំងថ្ងៃនេះ ។ប្រុសមានអាយុ ៤៧-១៥-៧៩ ឆ្នាំ ស្រីមានអាយុ ៥១-១៩-៨៣ ឆ្នាំ ។

២៧. ព្រះខ - កណ្ដាល
បានព្រះរាមអនុគ្រោះណា មានជ័យជំនះ ។ ត្រង់នេះកាលទៅចូលនិងព្រះល័ក្ខណ៍ៗថ្លែងសត្រូវសម្លាប់រេរាយ ប្រយ័ត្នខ្មោច អាបនិងចោមរោម។ កំអួតអាងប្រយ័ត្នប៉ះនិងគេខ្លាំងប្រយ័ត្នធ្មបអំពើពុំនោះដំបូកឲ្យទោស។ ខកណ្ដាលនេះមានជោគល្អមហិ មាសឹងវត្ថុ ធនធានដ៍ឧត្តមឧឡារិកធំ ឆេងអស្ចារ្យផង។ បើឈឺមាន ខ្មោចព្រាយបួនតាធ្វើមានដំបូកឲ្យទោស ពែ៣រួត កន្ទោ៨ រូបខ្លា៣ (ទិសអាគ្នេយ៍)។

២៨. ព្រះខ - ចាស់
កាលជ្រុលជួសខុសមាត់ និង គុណទេវតាពាលីគាត់ បានសំរិសព្រះជន្មាក្នុងគ្រានោះហោង។ ខចាស់ព្រោះព្រះរាមប្រយុទ្ធនិង ស្វាបើមានឈឺឲ្យសូត្ររំដោះគ្រោះថ្ងៃ ខែ ឆ្នាំ ប្រយ័ត្នពាក្សពេចន៍កូនចៅប្រពន្ធយកពាក្យប្រកាន់ឡើយបើមានជម្ងឺ។; ប្រយុទ្ធ និងស្លាប់បង់ទ្រព្យមានទុកឥត  ស្រាកក្រែងគេធ្វើបាបគេស្អប់ខ្លួន   ឈ្លោះប្ដីប្រពន្ធស្រដី  និង គេៗមិនយកពាក្សពុំនោះកាល ប្រាស់ពីរាជ្សសម្បត្តិមាន សត្រូវចោមរោមស្អម់យើងជាច្រើនទិសនារតី។ ប៉ុន្តែមក ដល់ចុងឆ្នាំថាមានសិរីសួស្ដីទៅវិញ ថាមាន ខ្មោចខាងឪពុកធ្វើឬខ្មោចព្រៃវានៅជាយដំបូងឬព្រាយវាធ្វើនិងខុសរបៀនខាងឪពុកផង ពែ៨រួត កន្ទោង៨ រូបពាលី១ ស្បាយ ក្បាយ ១ ក្របី១។(ទិសអាគ្នេយ៍) (សូត្រធម៌យស្សានុភាវតោ) តម បាយដំណើប ។ប្រុសមានអាយុ ៥៩-២៧-៩១ ឆ្នាំ ស្រីមានអាយុ ៣៦-៣៤-៦៨ ឆ្នាំ។

២៩. ព្រះល័ក្ខណ៍ - ក្មេង
កាលតាមព្រះនរាយរាម្មា ទៅរៀនវិជ្ជានាឥសីតាបស។ ព្រះរាមខ្ញាល់ខ្លាំងណាស់ ជេធាក់ទាត់វាយបណ្ដេញជាខ្លាំង ព្រះល័ក្ខណ៍ ស៊ូស្លាប់ស្គមស្គាំងទោសទុក្ខជាខ្លាំង ស្លាប់ព្រះ បាទទៅមើលនាងសេដាត្រូវស្ពានមេបារក្សា ក្រែងបងប្អូន ឯងប្រច័ណ្ឌគ្នា ។កាលព្រះរាមរាម្មាត្រងនេះមានបងប្អូនច្រណែនប្រច័ណ្ឌ រករឿង ។   បើឈឺខុសខ្មោចខាងម្ដាយឯង ឬ គ្រូអារក្ខយកព្រាយមក ធ្វើផង។ ខុសព្រោះមាត់តមដូងឬគ្រូសង្វាស្រណុំឈឺក្បាលមួយចំហៀងកន្រ្ដាក់សសៃដៃកំរើកសាច់ដុំឈឺចង្កេះឈឺក្នុងផ្ទៃពោះ  ។ពែ២រួត កន្ទោង៨ រូបអារក្ខ២ ព្រះល័ក្ខណ៍តៃហោង១  (ទិសទក្សិណ) ។ប្រុសមានអាយុ ៤០-៤៨-៧២ ឆ្នាំ ស្រីមានអាយុ ៣៦-៣៤-៦៨ ឆ្នាំ ។

៣០. ព្រះល័ក្ខណ៍ - ពាល
បានសិលវិជ្ជាគ្រប់គ្រងភារានិងព្រះបរាយនិងបានគ្រូ  ទំ​នាយជាគ្រូទស្សន៍ទាយថ្វាយព្រះរាមបង។កាលបានជាក់ ច្បាស់ចូល រៀ​នសិលសាស្រ្ដនិងព្រះនរាយបានជាស្ដេច ទំនាយជាគ្រូទស្សន៍ទាយថ្វាយព្រះរាម កាលក្លែងជាប់នជា វាមានភ័ព្វវាសនា ប្រ សើរណាស់បានលាភសក្ការៈវត្ថុផ្សេងៗ ឧត្ដមតាមប្រាថ្នា តែប្រយ័ត្នមានស្រីមេម៉ាយធ្វើរំខានខូចចិត្តបើឈឺខុសពីភូមិឲ្យទោស ។ត្រង់ចរចេញបួសដើរទេសនា និងបង មានលាភសក្ការៈត្បិតព្រលឹងមិនស្រូវនៅក្នុងខ្លួន    ត្រូវខ្មោចខាងឪពុកឯងយកព្រាយ ទាំង៧មកធ្វើ ត្បិតដីផ្ទះ ដី ភូមិត្រូវកបខ្មោចព្រាយត្រូវធ្វើមានទទួលព្រលឹង។ពែ៧រួត  កន្ទោង៣ រូបសុនកព្រះល័ក្ខណ៍១ព្រាយ ៤ (ទិសទក្សិណ)។ប្រុសមានអាយុ ៤៧-១៦-៨៨ ឆ្នាំ ស្រីមានអាយុ ៤៤-១២-៧៦ ឆ្នាំ។

៣១. ព្រះល័ក្ខណ៍ - កណ្ដាល
ព្រះអាទិត្យពុទ្ធចក្រជាគ្រឿងសចាករលាយអង្គប្រាណ បានព្រះអនុគ្រោះរស់វិញដ៍ដែលត្រូវមោងក្រសក្តិប្រយ័ត្នក្ដី និងគេស សរទ្រុឌទ្រោមឲ្យទោស។កាលត្រូវមោងក្រសក្តិ ឈឺផ្សាខ្លាំងក្រៃថា គ្រោះកាចពុំជាបើឈឺច្រើនមាត់បាទា  និង ត្រូវខាងឪពុក ត្រូវអាវុធបាតត្រង់នេះ ច្រើនត្រូវសិលគេ ប្រយ័ត្នមនុស្សសម្បុរខ្មៅនៅទិសខាងត្យូងមក បៀតបៀន ត្រូវរំដោះគ្រោះចេញ។ ពែ២រួត កន្ទោង៤ មនុស្សធំ១ ដំរី១ ព្រះខ័ន១ (ទក្សិណ)។

៣២. ព្រះល័ក្ខណ៍ - ចាស់
កាលហើយសង្គ្រាម ស្ដេចព្រះរាមទ្រង់ចែកនគរភារាឲ្យសោយរាជ្យឥតទុក្ខឥតភ័យ សោយរាជ្យបូរីពីរបីនគរ។ ព្រះ ល័ក្ខណ៍ កាលរួចពីមោងក្រសក្តិថាជោគល្អផុតគ្រោះ ថ្នាក់និងបានយសសក្តិជ័យជំនះសត្រូវ បើសិនចូលស្គាល់ ព្រះមហាក្សត្រ ឬមន្រ្តី អ្នកមុខអ្នកការអ្នកធំគេស្រលាញ់រាប់ អានឲ្យរង្វាន់ផ្សេងៗ មានសត្វចតុបាទ ទ្វេបាទ។ បើឈឺត្រង់ ផ្នែកពោះខុសនិងអារក្ខធ្វើ។ ម្យ៉ាងបានសោយរាជ្យសព្វ ប្រការក្រែងបងប្អួនឯងឬស្រីឲ្យ ទោសពុំនោះ សោតច្រើនឈឺ ត្រង់ផ្ទៃច្រើនត្រូវអំពើគេ។ ពុំនោះ សោតមានដំបូកឲ្យទោស ឬអណ្ដូងទឹកចាស់ ឬខ្មោច មេមុត។ (ទិសទក្សិណ)។រូបព្រាយកាន់ស្នា១ ព្រះល័ក្ខណ៍១ ព្រាយ៣ មនុស្ស១ ពែ៣រួត កន្ទោង៣ តមទឹកដូង និងត្នោត (សូត្រធម៌សព្វាសី)ប្រុសមានអាយុ៦៤-៣២-៣៣ ឆ្នាំ ស្រីមានអាយុ ៦០-២៦-៩២ ។

No comments:

Post a Comment