សេចក្តីព្យាយាម+ការរៀនសូត្រ+ការស្រាវជ្រាវ​ KEY=Knowledge, Experience , Yes I can do it

Saturday, January 23, 2016

វិធីរក្សាសិរី ៨ប្រការ

១. បុរសដែលកើតក្នុងលោក ត្រូវរួមសង្វាសជាមួយស្ត្រីយ៉ាងណាទើបទេពា្តរក្សា?
ចម្លើយ៖ ឱ្យបុរសវៀរចាកកាមគុណក្នុង ថ្ងៃ៧រោច-៧កើត, ថ្ងៃ៨រោច-៨កើត, ថ្ងៃ១៤រោច-១៤កើត, ថ្ងៃ១៥រោច-១៥កើត, ថ្ងៃសង្រ្កាន, ថ្ងៃសូន្យ, ថ្ងៃចន្ទ្រគ្រាស, ថ្ងៃចូលវស្សា, ថ្ងៃកំណើតរបស់ខ្លួន។ បើបុរសណាវៀរចាក ការរួមសង្វាសក្នុង ថ្ងៃទាំងនោះបាន ទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាបុរសនោះផង។

២. បរិភោគអាហារត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើបុរស-ស្រ្តីណាបរិភោគអាហារបែរមុខទៅទិសបូព៌ា(ខាងកើត)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។

៣. វេលាបន្ទោរបង់ឧចារៈ(អាចម៍)ត្រូវបែរមុខទៅទិសណា?
ចម្លើយ៖ បើឧចារៈ ត្រូវបែរមុខទៅរកទិសបស្ចឹម(ខាងលិច)ទេព្តានឹងតាមឱ្យពរ ហើយរក្សាបុគ្គលនោះជានិច្ច។

៤. ពេលចូលទៅកាន់ដំណេកជាមួយស្ត្រីត្រូវធ្វើដូចម្តេច?
ចម្លើយ៖ បើបុរសរួមដំណេកជាមួយនឹងស្រ្តី ត្រូវឱ្យស្រ្តីដេកខាងឆ្វេង ហើយកុំឱ្យស្ត្រីនោះកន្លងជើង បើធ្វើយ៉ាងនេះបានទេព្តា ដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

៥. ពេលថ្ងៃ-យប់ សំលៀកបំពាក់ ត្រូវប្រើបែបណា?
ចម្លើយ៖ បើបុរស-ស្រ្តី ណាសំគាល់សំពត់ស្លៀកប្រចាំពេលថ្ងៃគឺ មិនយកសំពត់ស្លៀកថ្ងៃមកស្លៀកយប់ មិនយកសំពត់ស្លៀកយប់មកស្លៀកថ្ងៃ (សំពត់ស្លៀកដេក) បើធ្វើយ៉ាងនេះបានទេព្តានឹងឱ្យពរហើយតាមរក្សាជននោះជានិច្ច។

៦. វេលាព្រឹកព្រហាម សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រឹកសិរីស្ថិតនៅត្រង់ថ្ងាស់និងព្រហ្មទ្វារ រាល់ព្រឹកឱ្យយកទឹកលប់លាងមុខជា និច្ច បើធ្វើយ៉ាងនេះ ទេព្តាដែលជាសិរីនឹងតាមឱ្យពរ និងរក្សាជននោះជានិច្ច។

៧. វេលាថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាថ្ងៃត្រង់សិរីស្ថិតនៅដើមទ្រូង ឱ្យយកទឹកប្រោសព្រំដើមទ្រូង និងដើមទ្រូងខាងឆ្វេង ត្រង់បេះដូង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

៨. វេលាព្រលប់សិរីស្ថិតនៅត្រង់ណា? ត្រូវធ្វើដូចម្តេច?
ចម្លើយ៖ វេលាព្រលប់សិរីស្ថិតនៅត្រង់ចុងជើងទាំងសងខាង ពេលចូលកាន់ដំណេកត្រូវលាងជើង បើធ្វើយ៉ាងនេះបានទេព្តាដែលជាសិរីនឹងឱ្យពរ ហើយតាមរក្សាជននោះជានិច្ច។

គំនិតត្រិះរិះពលរដ្ឋ

ដើម្បីនឹងបានជាពលរដ្ឋនៃប្រទេសជាតិ ដ៏ថ្លៃថ្លារុងរឿងសមតាមសម័យ ត្រូវមានចំណេះដឹង ប្រកបដោយអង្គ ០៣គឺ៖.
I. សៃយមន្ត  - ចេះច្បាប់អ្នកស្រុក
១. ត្រៃភូមិ  - ចេះមើលសណ្ឋានភាពដី មេឃ ផ្កាយ ខ្យល់
២. ត្រៃភេទ  - ចេះមើលទស្សទាយ ក្បួនតម្រាផ្សេងៗ
៣. ត្រៃយុទ្ធ  - ចេះប្រវត្តិចម្បាំង ក្បួនចម្បាំង តយុទ្ធ
៣. ត្រៃដា  - ចេះរបៀបសែនព្រេន ខ្មោចបីសាច គ្រប់ផ្នែក

II. រដ្ឋមន្ត  - ចេះច្បាប់មន្ត្រី
១. ច្បាប់ជាតិ  - រដ្ឋធម្មនុញ្ញ ព្រហ្មទណ្ឌ រដ្ឋប្បវេណី....ជាដើម
២. ច្បាប់លោកនិតិ  - ច្បាប់គ្រប់គ្រងប្រទេ

III. ពុទ្ធមន្ត  - ចេះច្បាប់សាសនា
១. ត្រូវចេះគោរព 
២. ត្រូវចេះព្រះសូត្រ 
៣. ត្រូវចេះព្រះអភិធម្ម 

ច្បាប់ជំនួញតាមបែបសាសន៍

១. ចេះស្វែងរកទ្រព្យ តាមបច្ចេកទេស 
២. រក្សាទ្រព្យឱ្យគង 
៣. ស្វែងរកមិត្តឱ្យបានល្អ 
៤. ចេះចាយវាយទ្រព្យ តាមដែលខ្លួនរកបាន  

ពុទ្ធទំនាយសោឡសនិមិត្ត

មាតិកា
១. ពុទ្ធទំនាយសោឡសនិមិត្ត ៦.ព្រះឥន្ទទំនាយ
២. ព្រះពុទ្ធទំនាយ ៧. សាស្រ្តាពារសុក្រ
៣. ប្រស្នាព្រះឥន្ទ ៨. សាស្រ្តាពារសៅរិ៍
៤. ពុទ្ធទំនាយ ៩. ព្រះរោងទំនាយ
៥. ឥសីទំនាយ


១. ពុទ្ធទំនាយសោឡសនិមិត្តុ «មហាសុបិនជាតកំ»
ឧសភា រុក្ខា គាវិយោ គវា ច អស្សោ កំសោ សិគាលី ច គម្ពោ បោក្ខរណី ច អបាកចន្ធនំ លាវូនិហិ វិប្បរិយាយោ វត្ថតិ នយិធមត្ថីតិ។  មហាសុបិនជាតកំ សត្តមី៚
មហាសុបិនជាតកំ 
ព្រះរាជាទ្រង់ត្រាស់ថា មហាសុបិនទាំង១៦នោះគឺ៖ 
គោឡ  ១. 

បាទបសេនទិកោសល បានយល់សុបិន្តទាំង១៦យ៉ាង ហើយបានទៅជួបព្រះពុទ្ធ ដើម្បីជួយកាត់យល់សុបិន្តថា៖ តើការយល់សុបិន្តនេះ វាមានហេតុភេទយ៉ាងណា?  ពេលនោះព្រះសម្មាសម្ពុទ្ធ ក៏បានជួយកាត់យល់សុបិន្ត របស់ព្រះបាទបសេនទិ កោសល ។ ដែលអ្នកខ្លះហៅថា ពុទ្ធព្យាកាណ៍ (ការព្យាករណ៍របស់ព្រះពុទ្ធ) អ្នកខ្លះហៅថា ពុទ្ធទំនាយ (ការទស្សន៍ទាយ របស់ព្រះពុទ្ធ) តាមការពិត វាគ្រាន់តែជាការកាត់ យល់សុបិន្តរបស់ព្រះបាទបសេនទិកោសល ប៉ុណ្ណោះ។ ប៉ុន្តែការកាត់ សុបិន្ត នោះ ពិតជាត្រឹមត្រូវទៅតាមសម័យកាល មកដល់បច្ចុប្បន្ននេះ មិនខុសសោះឡើយ។

ការសុបិន្តទាំង១៦យ៉ាងនោះគឺ៖

១-ឃើញគោឧសភរាជ (គោឡើងករ) បួនក្បាល រត់មកពីទិសទាំង៤ សំដៅមកព្រលាន ក្នុងកិរិយាថា នឹងជល់គ្នា ប៉ុន្តែលុះមកដល់ ជិតគ្នាស្រាប់តែ បែរជាមិនជល់គ្នាវិញ ហើយចេញទៅទិសផ្សេងៗ។

ព្រះអង្គបានកាត់ថា៖ ក្នុងកាលអនាគត ធម្មជាតិនឹងមានការប្រែប្រួល មិនទៀងទាត់ ជួនកាលមេឃផ្គរប្រុងភ្លៀង បែរជាមិនភ្លៀងវិញ ជួនកាលភ្លៀង ទាំងកណ្តាលថ្ងៃត្រង់ក៏មាន ជួនកាលមានការ រំជួយដី ផ្ទុះភ្នំភ្លើង ទឹករលក ខ្យល់ព្យុះ ក្តៅហួសកំរិត ជាដើម។

២-ឃើញដើមឈើ ដុះទើបតែបានកម្ពស់ប្រហែល មួយហត្ថពីដី ក៏ស្រាប់តែមានមែកបែកសាខា មានផ្កា មានផ្លែរណែងរណោង។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ក្មេងស្រីឆាប់មានរដូវ ឆាប់មានប្តីបង្កើតកូន ឆាប់មានសេចក្តិស្នេហា ប្រុសនិងស្រី បរិបូរដោយកាមរាគៈ។

៣-ឃើញមេគោបង្កើតកូនមកថ្ងៃហ្នឹង ស្រាប់តែសុំកូនគោដែលទើបតែកើតនោះ បៅដោះវិញ។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សបាត់បង់គុណធម៌ កូនមិនគោរព ឱពុកម្តាយ កូនសិស្សមិនគោរពគ្រូអាចារ្យ អ្នកតូចមិនគោរពរាមច្បង ឬអ្នកធំ ។ បែរជាឱពុកម្តាយ ជាអ្នកយកចិត្តកូន ខ្លាចចិត្តកូន ជាដើម។

៤-ឃើញអ្នកស្រែចំការ គេមិនទឹមគោធំៗទេ បែរជាទឹមកូនគោ តូចៗវិញ ដែលអូស ន័ង្គាល , រនាស់ , រទេះមិនរួច ទាល់តែសោះ។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិនៅក្នុងជួររាជការ គេមិនយកមនុស្សចាស់ ដែលមានបទពិសោធន៍ ក្នុងការងារ មកធ្វើការទេ បែរជាយកមនុស្សក្មេង ដែលមិនទាន់មានបទពិសោធន៍ ប្រាជ្ញាក្មេងខ្ចី មិនទាន់យល់ការងាររាក់ជ្រៅ អោយជាអ្នកធ្វើការងារធំ ទៅវិញ។

៥-ឃើញសេះមួយ មានមាត់ពីរ ហើយមានមនុស្សពីរនាក់ បញ្ចុកស្មៅ អោយស៊ី នូវមាត់ទាំងពីរ ប៉ុន្តែវាស៊ីមិនចេះឆ្អែតសោះ។

 ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សមានសេចក្តីលោភលន់ ចង់មានចង់បាន ហួសហេតុ បានហើយចង់បានទៀត មិនចេះស្កប់ស្កល់ មិនចេះគ្រប់គ្រាន់ឡើយ។

៦-ឃើញគេយកភាជន៍មាស មានតម្លៃរាប់សែនតម្លឹង អោយឆ្កែចចកជុះនោមដាក់។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត អ្នកចេះ ប្រាជ្ញបណ្ឌិត គេមិនសូវអោយតម្លៃ ត្រូវបានគេទាត់ចោលទៅម្ខាង មិនយកមក ប្រើការឡើយ។

៧-ឃើញឆ្កែចចកស៊ីខ្សែ ដែលបុរសម្នាក់វេញហើយនោះ ទាល់តែអស់។

ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត នៅក្នុងជួររាជការ មានមនុស្សពុករលួយ ចាំតែឆ្លៀតឱកាស ក្នុងការកិបកេង ទ្រព្យសម្បត្តិ ប្រទេសជាតិ ដែលជាហេតុ ធ្វើអោយប្រទេសជាតិ មានការវិនាសហិនហោច គ្មានការរីកចំរើន។
៨-ឃើញក្អមធំមួយ មានទឹកពេញ គេដាក់នៅត្រង់កណ្តាល ហើយក្អមតូចៗ ជាច្រើននៅជុំវិញ ឃើញមានមនុស្ស នាំគ្នាដងទឹក ចាក់ចូល តែក្អមដែលមានទឹកពេញស្រាប់ ប៉ុន្តែមិនមានអ្នកណា ម្នាក់ចាប់ភ្លឹក ចាក់ទឹកចូលក្អមតូចៗ ដែលមិនមានទឹក ទទេសោះ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ក្នុងប្រទេសជាតិ គេគោរពបូជា អោយតម្លៃ តែអ្នកមានប្រាក់ មានអំណាច មានយសសក្តិ ចំណែកឯអ្នកតូចទាប អ្នកក្រីក្ររ គេមិនអោយតម្លៃ គេមិនយកចិត្តទុកដាក់។
៩-ឃើញស្រះបោក្ខរណីមួយ មានទឹកល្អក់ នៅត្រង់កណ្តាល ឯទឹកនៅតាមច្រាំងជុំវិញ ដែលមនុស្ស សត្វផង តែងចុះអាស្រ័យ បែរជាថ្លាស្អាត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិមានការវិកវរ មានទំនាស់ផ្ទៃក្នុង មានការដណ្តើមអំណាចគ្នា មិនចេះចប់ចេះហើយ ។
១០-ឃើញបាយមួយឆ្នាំង មានឆ្អិនផង ជ្រាយផង និង ឆៅផង។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិ មនុស្សមានការច្របូកច្របល់ អ្នកខ្លះល្អ អ្នកខ្លះអាក្រក់ អ្នកខ្លះពុករលួយ អ្នកខ្លះត្រឹមត្រូវ អ្នកខ្លះស្នេហាជាតិ អ្នកខ្លះក្បត់ជាតិជាដើម។
១១-ឃើញគេយកខ្លឹមចន្ទន៍ តម្លៃមួយសែនតម្លឹង ទៅដូរយកទឹកដោះគោជូរ ផ្អូប ហើយស្អុយទៅវិញ។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត មនុស្សក្បត់ឧត្តមគតិផ្ទាល់ខ្លួន មិនស្រលាញ់កិត្តិយស កេរ្តិ៍ឈ្មោះ មិនគិតពីគុណធម៌ មិនគិតពីមេត្តាធម៌ មិនយល់ញាតិមិត្ត មិនយល់បងប្អូន គិតតែប្រយោជន៍ផ្ទាល់ខ្លួន។
១២-ឃើញឃ្លោកលិច អំបែងអណ្តែត។
ព្រះអង្គបានកាត់ថា៖ក្នុងកាលអនាគត ប្រទេសជាតិ មានការប្រែប្រួល ល្អទៅជាអាក្រក់ អាក្រក់ទៅជាល្អ មិនដឹងសខ្មៅ វាបញ្ច្រាស់ទិសគ្នា។
១៣-ឃើញដុំថ្មមួយដុំ ប៉ុនផ្ទះអណ្តែតទឹក រួចហូររសាត់ តាមខ្យល់ទៅបាត់។
១៤-ឃើញសត្វកង្កែបតូចៗ លោតដេញខាំ ពស់វែកធំៗ។
១៥-ឃើញរាជហង្សហើរ ទៅហែរហមសត្វក្អែកទៅវិញ។
១៦-ឃើញពពែ ដេញខាំសត្វខ្លា។



២. ព្រះពុទ្ធទំនាយ


៣. ប្រស្នាព្រះឥន្ទ


៤. ពុទ្ធទំនាយ


៥. ឥសីទំនាយ


៦. ព្រះឥន្ទទំនាយ

៧. សាស្រ្តាពារសុក្រ

៨. សាស្រ្តាពារសៅរិ៍

៩. ព្រះរោងទំនាយ




១. ពុទ្ធទំនាយសោឡសនិមិត្ត
៦. ព្រះឥន្ទទំនាយ
២. ព្រះពុទ្ធទំនាយ
៧. សាស្រ្តាពារសុក្រ
៣. ប្រស្នាព្រះឥន្ទ
៨. សាស្រ្តាពារសៅរិ៍
៤. ពុទ្ធទំនាយ
៩. ព្រះរោងទំនាយ
៥. ឥសីទំនាយ






១២ - ឆ្នាំ​កុរ

​ឆ្នាំ​កុរ (​ជ្រូក)[ធាតុទឹក]៖ ពង្សមនុស្ស​ស្រី ត្រូវ​ត្រង់​កាល​ព្រះ​សុភ​មិត្រ​នាំ​នាង​កែវ​គ្រឹះ​ស្នា​ទៅ​ព្រៃ ។ 
​ឆ្នាំ​កុរ កាល​អាយុ​បាន ១៩​ឆ្នាំ ត្រូវ​ឃ្លាត​ចាក​ទីលំនៅ នឹង​មាន​បុត្រ​ពីរ​នាក់ បុត្រ​ទី​ពីរ មាន​បុណ្យ​ ​មាន​ពួកក្រុម​មិត្រភ័ត្តិ​ច្រើន ព្រមទាំង​មាន​ទ្រព្យសម្បត្តិ​មាសប្រាក់ បរិបូរណ៌​ដោយ​ទាសា​ទាសីជាច្រើន។
​កើត​ថ្ងៃ​ព្រហស្បតិ៍ ព្រហស្បតិ៍​ជា​មាត់ មាត់​នោះ​ចរចា​ត្រឹមត្រូវ ស្គាល់​គោល​អ្នកប្រាជ្ញ ប៉ុន្តែ​គេ​ ​មិនសូវ​ស្គាល់ ។ ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ ក្ដៅក្រហាយ​ទោសោ​ច្រើន តែ​ឆាប់​បាត់ មិនចេះ​ចងគំនុំ​គុំគួន​អា​ ​ឃាដ​ព្យាបាទ​គេ ចិត្ត​ប្រកបដោយ​បុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ ច្រើន​មាន​ស្លាកស្នាម​ទី​កំបាំង ។ ព្រះ​សុក្រ​ ​និង​ព្រះអាទិត្យ ជា​ដៃ ត្រូវធ្វើ​ការនឿយហត់​ណាស់ ។ ព្រះ​ច័ន្ទ និង​ព្រះ​ពុធ ជា​ជើង ជា​អ្នក​ចូលចិត្ត​ដើរ​ច្រើន​។  
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​​​​ជ្រូក​មន្ត្រី​ចិញ្ចឹម ធាតុ​ទឹកទន្លេ មាន​បុណ្យ និង​បញ្ញា​ច្រើន។​
- ខែ ៨_៩_១០: ​​​​ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់។​
- ខែ ១១_១២_១: ​​​​ជ្រូក​អង្គែស៊ី ធាតុទឹក​ក្នុងព្រៃ ចិត្តបុណ្យ ចរចា​ពាក្យពេចន៍​ខ្ជាប់ខ្ជួន។​
- ខែ ២_៣_៤: ​​​ជ្រូកព្រៃ​ពាំ​កែវ ធាតុ​ទឹកស្ទឹង ចិត្តបុណ្យ ល្អ​ណាស់​ហោង។​
ឆ្នាំកុរ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​​ជ្រូក​មន្ត្រី​ចិញ្ចឹម មានបុណ្យ​វាសនា ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​​ជ្រូក​គេ​សំលាប់​យក​សាច់​ស៊ី នឹង​ត្រូវ​ទទួល​សេចក្ដី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃអង្គារ: ​​​​​ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិច្រើន។​
- ថ្ងៃពុធ: ​​​ជ្រូក​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ។​
- ថ្ងៃព្រហស្បតិ៍: ​​​​ជ្រូក​នៅ​លើ​ភ្នំ ចូលចិត្ត​ដើរលេង​ច​ច្រប់​អា​រ៉ប់។​
- ថ្ងៃសុក្រ: ​​​​​ជ្រូក​ស្អុយ​ក្បាល​ផង​បាក់​ភ្លៅ​ផង​ត្រូវ​ទទួល​សេចក្តី​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃសៅរ៍: ​​​​​​ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង។​


១១ - ​ឆ្នាំច

​ឆ្នាំច (​សុន​ខ)[ធាតុដី]៖ ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះបាទ​បារិ​សាទ មាន​ដុះ​ចង្កូម ត្រូវ​គេ​បណ្ដេញចេញ​ពី​នគរ ។ 
ឆ្នាំច ត្រង់​មុខ​ច្រើន​កើត​ដំបៅ និង​រោគ​មុន មាន​ខ្ញុំកំដរ និង​ទ្រព្យសម្បត្តិ​គួរសម បើ​ធ្វើ​ស្រែចំការ​ ​បាន​ផល​ល្អ នឹង​មាន​លាភ​មាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ អាយុ ១១-១៣-២៥​ឆ្នាំ មាន​គ្រោះ​ម្ដង ។
​បើ​កើត​ថ្ងៃ​ពុធ ពុធ​ជា​មាត់ មាត់​នោះ​អភ័ព្វ និយាយ​លួងលោម មិនសូវ​ប្រសប់ តែ​ល្មម​ចិញ្ចឹម​ខ្លួន​ ​បាន ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ​ក្លាហាន ចូលចិត្ត​យកអាសា​ចៅហ្វាយនាយ ជា​ទី​ស្រឡាញ់​ រាប់អាន​នៃ​ជន​ ​ទាំងឡាយ តែ​ខ្លួនឯង​អភ័ព្វ។ ព្រះ​ច័ន្ទ​ជា​អាសន៍​មាន​កាមរាគ​តិច មិន​គាប់​ចិត្តនឹង​តណ្ហា។ ព្រះ​ព្រហស្បតិ៍​ ​និង​ព្រះ​សៅរ៍​ជា​ដៃ ថ្វីដៃ​ល្អ ស្ទាត់​ជំនាញ​ក្នុងការ​ធ្វើ​ជាង ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​ជា​ជើង មិនសូវ​ដើរ​ចាក់​ ​ទីលំនៅ ។​  
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​​សុនខ​មនុស្ស​ចិញ្ចឹម ធាតុដី​ឆ្អិន នៅ​តូច​លំបាក​ចិត្ត គ្រាក្រោយ​បានល្អ​ឡើងវិញ​។​
- ខែ ៨_៩_១០: ​​​សុនខ​ដេញ​សត្វ មាន​ម្ចាស់​ចិញ្ចឹម ធាតុដី​ស្ងោរ ចរចា​ទៀងត្រង់ មាន​បុណ្យ និង​បញ្ញា​ច្រើន។​
- ខែ ១១_១២_១: ​​​ឆ្កែ​ចចក ធាតុ​ដីដំបូក ចិត្ត​ក្លាហាន ហើយ​ជា​អ្នក​កសាង​ជាតិ។​
- ខែ ២_៣_៤: ​​​សុនខ​កណ្ដាល​ផ្សារ ធាតុដី​លាប ជង្រុក​ចិត្ត​ទាហាន ល្មម​ចិញ្ចឹម​ខ្លួន​បាន។​
ឆ្នាំច អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​សុនខ​ដេញ​សត្វ ត្រូវធ្វើ​ការនឿយហត់​ច្រើន។​
- ថ្ងៃច័ន្ទ: ​​សុនខ​ឥសី​ចិញ្ចឹម មាន​វិជ្ជា​ច្រើន។​
- ថ្ងៃអង្គារ: ​​​សុនខ​អង្គែស៊ី អភ័ព្វ រកស៊ី​លំបាក។​
- ថ្ងៃពុធ: ​​សុនខ​បរិវារ​ច្រើន ឧត្តម​ប្រពៃ​ណាស់​ ។
- ថ្ងៃព្រហស្បតិ៍: ​​សុនខ​ឆ្កួត ចរចា​ច្រើន​ក្រេវ​ក្រោធ ចិត្ត​កាច​សាហាវឃោឃៅ។​
- ថ្ងៃសុក្រ: ​​​សុនខ​ឧកញ៉ា​ចិញ្ចឹម ប្រសើរ​ឧត្តម មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ។​
- ថ្ងៃសៅរ៍: ​​​សុនខ​ជាប់​ចំណង បើ​ប្រុស​ច្រើន​តែ​ចិត្ត​អ្នកលេង។​

១០ - ឆ្នាំ​រកា

​ឆ្នាំ​រកា (​មាន់)[ធាតុដែក]៖ ពង្ស​យក្ខ​ប្រុស ត្រូវ​កាល​ព្រះ​វេស្សន្តរ នាំ​ព្រះ​អគ្គមហេសី និង ព្រះរាជបុត្រ​ទាំងពីរ​ ​ទៅ​ឯ​ភ្នំ​គិរី​វង្គ​ត។ 
​ឆ្នាំ​រកា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា ញាតិ​កា​ទាំងឡាយ​ខាង​ក្រោយមក នឹង​មាន​បុណ្យ​វាសនា​ ​ធ្វើ​គុណ​ដល់​គេ ច្រើន​មាន​ទោស អាយុ ២០ ឆ្នាំ ពឹង​បានតែ​ខ្លួនឯង ពឹង​អ្នកដទៃ​មិន​បាន​ឡើយ ។​
កើត​ថ្ងៃ​អង្គារ អង្គារ​ជា​មាត់ មាត់​នោះ​ចរចា​សាហាវ ចូល​ចិត្ត​និយាយ​តែ​រឿង​ស្រីៗ ។ ព្រះ​ ​ព្រហស្បតិ៍ ជា​ចិត្ត ចិត្ត​មិន​សូវ​ដាច់​រៀនសូត្រ​ចំណេះវិជ្ជា​អ្វីមួយ ចាំ​មិន​បាន​យូរ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​ ​អាទិត្យ​ជា​អា​សន៍ មាន​កាមរាគ​ខ្លាំង ។ ព្រះ​ពុធ និង​ព្រះ​សុក្រ​ជា​ដៃ មាន​ថ្វីដៃ​ល្អ ចូលចិត្ត​ក្នុង​ការងារ​ធ្វើ​ជាង​។​ ​ ​ព្រះ​សៅរ៍​និង​ព្រះ​ច័ន្ទ​ជា​ជើង ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។​  
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​មាន់​អ្នកស្រុក​ចិញ្ចឹម ធាតុដែក​ទន់ នៅ​ពី​តូច​លំបាក​ចិត្ត ចិត្ត​ទន់ និង​ចិត្តបុណ្យ​បើ​ស្រី​ច្រើន​តែ​ខ្សត់​ ​ស្វាមី។​
- ខែ ៨_៩_១០: ​​​មាន់​ព្រៃ ធាតុ​មេដែក មាន​បុណ្យ និង​មាន​បញ្ញា តែ​មាន​ចិត្តកំណាច​ឃោរឃៅ ។
- ខែ ១១_១២_១: ​​មាន់​ខ្មោច ដើរ​ចរច្រប់​អា​រ៉ប់ ធាតុដែក​ល្អ​មិនសូវ​មាន​បញ្ញា ច្រើន​តែ​ទទួល​សេចក្ដី​លំបាក តែ​ចិត្ត​ ​បុណ្យ។​
- ខែ ២_៣_៤: ​មាន់​ពោធិសត្វ ធាតុ​ដែកថែប មានទ្រព្យ​និង​មាន​បញ្ញា​ចូលចិត្ត​រៀន​ចំណេះវិជ្ជា​ល្អ​ណាស់​ហោង​។​
ឆ្នាំរកា អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​មាន់​មន្ត្រី​ចិញ្ចឹម បរិបូណ៌ ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​មាន់​ស្វែងរក​អាហារ​មិនបាន ច្រើន​តែ​អភ័ព្វ។​
- ថ្ងៃអង្គារ: ​​​​មាន់​សំរាប់​ភ្នាល់​នៅ​ទីក្រុង ច្រើនតែ​ជា​ចិត្ត​អ្នកលេង។​
- ថ្ងៃពុធ: ​​​​​មាន់​រាជគ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ល្អ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ​​មាន់​ពោធិសត្វ​ចិញ្ចឹម ចិត្តបុណ្យ នឹង​មាន​វាសនា​ល្អ។​
- ថ្ងៃសុក្រ: ​​មាន់​លាមក រកស៊ី​លំបាក​ណាស់។​
- ថ្ងៃសៅរ៍: ​​មាន់​ព្រាហ្មណ៍​ចិញ្ចឹម ឧត្តម​ល្អ​ណាស់​ហោង។​

០៩ - ​ឆ្នាំ​វក

​ឆ្នាំ​វក (​ស្វា)[ធាតុដែក]៖ ពង្សយក្ស​ប្រុស ត្រូវ​កាល​ព្រះ​ធូរ ដែល​អសុរ​នវ​យក្ខ ចាប់​ចង​នឹង​កន្ទុយ​សេះ ហើយ​ ​នាំយក​ទៅ​នគររាជ ។ 
​ឆ្នាំ​វក បើ​ជា​ឈ្មួញ នឹង​បាន​លាភ​ច្រើន មានកូន ៤ នាក់​ជា​ទីពឹង​នាក់​អាស្រ័យ កូន​ម្នាក់​នឹង​បាន​ធ្វើ​ ​រាជការ ។​
កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ចរចា​ផ្អែម​ល្អែម ស្គាល់​គោលបំណង​អ្នកប្រាជ្ញ​រៀនសូត្រ​ចំណេះ​ ​វិជ្ជា​ល្អ​ណាស់ ជាទី​គាប់ចិត្ត​របស់​សមណៈ និង​នាយ​ចៅហ្វាយ ។ ព្រះ​ពុធ​ជា​ចិត្ត​នោះ​ ស្រឡាញ់​តែ​ ពាក្យពេចន៍​ ​ពិរោះ​ក្បោះក្បាយ ។ ព្រះ​សៅរ៍ ជា​អាសន៍ មាន​កាមរាគ​ខ្លាំង ចូល​ចិត្ត​ធ្វើ​សេចក្ដី​សិទ្ធ​ស្នា​ជាមួយនឹង​ស្ត្រី ហើយ​ច្រើន​តែ​មាន​ប្រពន្ធ​ច្រើន បើ​ស្ត្រី​វិញ ចូលចិត្ត​បេះបួយ និយាយ​ ​ដើម​គេ​នឹង​មាន​ស្លាកស្នាម​ក្នុង​ទី​កំបាំង ។ ព្រះ​អង្គារ និង​ព្រះ​ព្រហស្បតិ៍​ជា​ដៃ ធ្វើការ​អ្វី​មាន​ថ្វីដៃ​មិន​ទន់ខ្សោយ​ ​ប៉ុន្តែ​យឺតយូរ​បន្តិច ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជាដើម មិនសូវ​ដើរ​ពេក។  
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​ស្វា​ពោធិសត្វ ធាតុដែក​ទន់ ចិត្ត​សុភាព​ទន់ភ្លន ធ្វើ​គុណ​ដល់​នរណា​មិន​បាន​ផល​តែ​បាន​ល្អ​ទៅ​គ្រា​ ​ក្រោយ។​
- ខែ ៨_៩_១០: ​​ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ។​
- ខែ ១១_១២_១: ​ស្វា​ព្រៃ​ស្មសាន ធាតុដែក​ល្អ ចិត្ត​ក្លាហាន​មាន​បរិវារ​ច្រើន។​
- ខែ ២_៣_៤: ​​ស្វា​ព្រាហ្មណ៍ ចិញ្ចឹម​លំបាក ធាតុ​ដែកថែប​ចិត្តបុណ្យ ចរចា​ទៀងត្រង់ ។
ឆ្នាំវក អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​ស្វា​មន្ត្រី​ចិញ្ចឹម នឹង​បាន​ជា​ធំ​ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​ស្វា​សាធារណៈ អភ័ព្វ មិនល្អ​ឡើយ ។
- ថ្ងៃអង្គារ: ​​​ស្វា​ជាប់ទ្រុង​ដែក នឹង​មាន​សេចក្ដី​ទុក្ខ​ប្រួយ។​
- ថ្ងៃពុធ: ​​​​ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ​ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ។​
- ថ្ងៃសុក្រ: ​ស្វា​ពោធិសត្វ មានបុណ្យ​វាសនា ល្អ​ណាស់។​
- ថ្ងៃសៅរ៍: ​ស្វា​ជាប់​ចំណង ច្រើន​តែ​ទទួល​ទុក្ខព្រួយ​មិនល្អ​ឡើយ។​

០៨ - ឆ្នាំ​មមែ

ឆ្នាំ​មមែ (​ពពែ)[ធាតុមាស]៖ ពង្សទេព្តា​ស្រី ត្រូវ​កាល​ព្រះព្រហ្ម​រែក​មាស​ចុះ មក​ឋាន​មនុស្ស​លោក​ ​ ​ហើយ​ចាំ​សីល ។ 
​ឆ្នាំ​មមែ កាលពី​នៅ​តូច អភ័ព្វ ពឹង​ញាតិ​កា​មិនបាន​អាយុ​បាន ១​ឆ្នាំ លំបាក​ចិញ្ចឹម អាយុ ១១-១២​ឆ្នាំ​ មាន​គ្រោះ​ម្ដង អាយុ ១៥​ឆ្នាំ​ត្រូវ​ចាក​ទីលំនៅ​របស់​ខ្លួន ទើប​មាន​លាភ អាយុ​១៦-៣១​ឆ្នាំ មាន​គ្រោះ​ម្ដង​ទៀត​បើ​ធ្វើ​រាជការ ​នឹង​បាន​ជា​ធំ ជាទី​គាប់ចិត្ត​របស់​សមណព្រាហ្មណ៍ នឹង​បានកូន​ពីរ​នាក់ ជា​ទីពឹង​ពំនាក់​អាស្រ័យ ។  
ឆ្នាំមមែ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​ពពែ រកស៊ី​ដាច់​សង្វែង ធាតុ​ទង់​ហ៊ា ច្រើន​តែ​ចូលចិត្ត​រៀន ចំណេះវិជ្ជា រកស៊ី​ចិញ្ចឹម​ជីវិត​ខ្លួនឯង​ ​ស្វែងរក​លាភ​បាន​ដោយ​កម្រ។​
- ខែ ៨_៩_១០: ​ពពែ​អ្នកស្រុក​ចិញ្ចឹម ធាតុមាស​រា​គី​ច្រើន​តែ​បាន​ទទួល​សេចក្ដី​ទុក្ខព្រួយ។​
- ខែ ១១_១២_១: ​ពពែ​ខ្ចកជើង ធាតុ​ស្ពាន់ស ច្រើន​តែ​ឈឺ​ដៃជើង ទឹកចិត្ត​ក្លាហាន មាន​សតិបញ្ញា​ល្អ​ណាស់។​
- ខែ ២_៣_៤: ​​ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​។​
ឆ្នាំមមែ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​ពពែ​កណ្ដាល​ផ្សារ រកបាន ទុក​មិន​គង់។​
- ថ្ងៃច័ន្ទ: ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់។​
- ថ្ងៃអង្គារ: ​​ពពែ​មនុស្ស​ខ្វាក់​ចិញ្ចឹម រកស៊ី​ដាច់​សង្វែង​ឆ្ងាយ​ណាស់។​
- ថ្ងៃពុធ: ​​​ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិប​ញ្ញ ឈ្លាស​វាងវៃ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ពពែ​ពោធិសត្វ​ចិញ្ចឹម នឹង​បាន​ជា​ធំ​ប្រពៃ​ណាស់។​
- ថ្ងៃសុក្រ: ពពែ​ឥតមាន​ម្ចាស់ អភ័ព្វ គ្មាន​ទីពឹង។​
- ថ្ងៃសៅរ៍: ពពែ​ខ្វាក់ភ្នែក ត្រូវ​រង​ទុក្ខទោស​ជានិច្ច។​

០៧ - ឆ្នាំ​មមី

ឆ្នាំ​មមី (​សេះ)[ធាតុភ្លើង]៖ ពង្ស​ទេវតា​ស្រី ត្រូវ​កាល​ព្រះ​ច័ន្ទ​កុមារ​ដែល​ព្រាហ្មណ៍​យក​ទៅ​បូជាយញ្ញ បាន​ ​ទេវតា​មកជួយ ។ 
​ឆ្នាំ​មមី កាល​នៅ​តូច មាតាបិតា​ស្រឡាញ់​ណាស់ អាយុ​បាន ២១ ដល់ ២៥ ត្រូវ​ចាកចេញ​ពី​ទី​លំ​ ​នៅ អាយុ​បាន ៣១ ឆ្នាំ មាន​គ្រោះ​ម្ដង ៦៣ ឆ្នាំ​ម្ដង ។​
​កើត​ថ្ងៃ​សៅរ៍ ជា​មាត់ មាត់​នោះ​ចរចា​ផ្ដេសផ្ដាស់ តែ​គំនិត​ប្រកាន់​ថា​ត្រូវ ។ ព្រះ​ច័ន្ទ ជា​ចិត្ត ចិត្ត​ ​នោះ​ច្រើន​តែ​វាយឫក​ខ្ពស់ ចង់​តែ​ធ្វើការ​ធំដុំ ។ ព្រហស្បតិ៍​ជា​អា​សន៍ និង​ជា​អ្នក​មាន​ចិត្ត​ខ្ជាប់ខ្ជួន ។ ព្រះ​ ​អាទិត្យ និង​ព្រះ​អង្គារ ជា​ដៃ ធ្វើ​ការងារ​មិន​សូវ​ល្អ ។ ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ជើង មិនសូវ​ដើរ​ឆ្ងាយ​ពី​ទី​លំ​ ​នៅ​ទេ ។​  
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: អស្វ​រាជ (​ស្ដេច​សេះ​) ធាតុភ្លើង​អគ្គីសនី មាន​បញ្ញា​ច្រើន ចិត្តបុណ្យ។​
- ខែ ៨_៩_១០: ​សេះ​ទ័លច្រក ធាតុភ្លើង​គុប ច្រើន​តែ​ចិត្ត អ្នកលេង ខុស​ព្រោះ​តែ​មាត់។​
- ខែ ១១_១២_១: ​សេះ​មនុស្ស​ចិញ្ចឹម ធាតុភ្លើង​ក្នុង​ថ្ម នឹង​មាន​ទ្រព្យសម្បត្តិ តែ​មិនសូវ​ថ្កុំថ្កើង។​
- ខែ ២_៣_៤: ​សេះ​ខ្ចកជើង ធាតុភ្លើង​ក្នុង​កែវ នឹង​បាន​យសស័ក្កិ​ធំដុំ ឬ បាន​ជា​សេដ្ឋី។​
ឆ្នាំមមី អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: សេះ​សន្ធ​ព មាន​តេជានុភាព​ច្រើន។​
- ថ្ងៃច័ន្ទ: ​សេះ​ទេវតា​ចិញ្ចឹម មានបុណ្យ​វាសនា​ល្អ។​
- ថ្ងៃអង្គារ: ​សេះ​មហាក្សត្រ​ចិញ្ចឹម ឧត្តម​ល្អ នឹង​មាន​ទ្រព្យសម្បត្តិច្រើន។​
- ថ្ងៃពុធ: ​​សេះ​សាធារណៈ មាយា​ទ​មិនល្អ។​
- ថ្ងៃព្រហស្បតិ៍: សេះ​មន្ត្រី​ចិញ្ចឹម ឧត្តម​ល្អ តែ​នឿយហត់​ជានិច្ច។​
- ថ្ងៃសុក្រ: សេះ​ស្លាប់​មេ អភ័ព្វ គ្មាន​ទីពឹង។​
- ថ្ងៃសៅរ៍: សេះ​ថ្លស់សរសៃ នឹង​ត្រូវ​ធ្លាក់​ខ្លួន​ជា​មនុស្ស​ក្រីក្រ លំបាក មិនល្អ​ឡើយ។​

០៦ - ឆ្នាំ​ម្សាញ់

ឆ្នាំ​ម្សាញ់ (​ពស់​តូច)[ធាតុភ្លើង]៖ ពង្សមនុស្ស​ប្រុស ត្រូវ​កាល​ព្រះ​ភូ​រិទ​ត្ត​កំពុង​ចាំសី​លលើដំបូក នាយ​អា​លំ​ពាយ​ចាប់យក​បាត់ទៅ ។ 
​ឆ្នាំ​ម្សាញ់ ជា​អ្នក​មិន​ត្រូវ​ការពឹង​អ្នកដទៃ អាយុ​បាន ៥៦ ឆ្នាំ នឹង​មាន​គ្រោះកាច​ម្ដង ។​
បើ​កើត​ថ្ងៃ​សុក្រ ជា​មាត់ មាត់​នោះ​ចរចា​ឡែបខាយ ជាទី​គាប់ចិត្ត​ដល់​មនុស្ស​ទាំងឡាយ ។ ​ព្រះអាទិត្យ ជា​ចិត្ត ចិត្ត​នោះ​ច្រើនសា​ប់ឡាប់ មិន​ស្អាត មិន​នឹង​នួន ។ ព្រះ​ពុធ ជា​អាសន៍ មាន​កាមរាគ​ល្មម​ ​គួរសម​។​ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ដៃ ធ្វើ​ការងារ​ច្រើន​សំរេច​ដូច​សេចក្ដីប្រាថ្នា​។​ព្រះ​អង្គារ​និង​ព្រះ​ ព្រហស្បតិ៍​ ជា​ជើង​ជា​អ្នក​ចូលចិត្ត​ដើរ ។  
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ស្ដេចពស់​តូចៗ ធាតុភ្លើង​អគ្គីសនី ច្រើនតែ​ជា​មនុស្ស​មាន​ចិត្តបុណ្យ។​
- ខែ ៨_៩_១០: ​ពស់​វែកដំបូក ធាតុភ្លើង​គប់ ចិត្ត​រឹង ហើយ​មាន​បញ្ញា​ច្រើន។​
- ខែ ១១_១២_១: ពស់វែកស្រងែ​ធាតុភ្លើង​ក្នុង​ថ្ម​ចិត្តបុណ្យ តែ​ច្រើន​មើលងាយ​គេ។​
- ខែ ២_៣_៤: ពស់​ស្លឹកឈើ ធាតុភ្លើង​ក្នុង​វែក ចិត្តបុណ្យ នឹង​បាន​ជា​ធំ។​
ឆ្នាំម្សាញ់ អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ពស់​រត់ចេញ​ពី​ភ្លើង ចុះ​ទៅ​ក្នុង​ទឹក ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។​
- ថ្ងៃច័ន្ទ: ពស់​នៅក្នុង​រន្ធ មាន​សេចក្ដីសុខ​សប្បាយ​ជានិច្ច។​
- ថ្ងៃអង្គារ: ពស់​រត់ចេញ​ពី​ភ្លើងព្រៃ អភ័ព្វ តែងតែ​ទទួល​សេចក្ដី​លំបាក​ជារឿយៗ។
- ថ្ងៃពុធ: ​ពស់​សាធារណៈ រកស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​លំបាក​មិនល្អ​ឡើយ ។
- ថ្ងៃព្រហស្បតិ៍: ពស់​អារក្ស​នៅក្នុង​ល្អាង​មាស មាន​បុណ្យ នឹង​បាន​ជា​ធំ ល្អ​ណាស់។​
- ថ្ងៃសុក្រ: ពស់​រក្សាទ្រព្យ ចិត្ត​កំណាញ់ មានទ្រព្យ​ច្រើន​ល្អ​ណាស់។​
- ថ្ងៃសៅរ៍: ពស់​ស្គារ​គ្នា ប្រុស​ច្រើនតែ​ខ្សត់​ភរិយា ស្រី​ច្រើន​តែ ចិត្ត​អ្នកលេង គ្មាន​។​

០៥ - ឆ្នាំ​រោង

ឆ្នាំ​រោង (​ពស់​ធំ)[ធាតុមាស]៖ ពង្ស​ទេវតា​ប្រុស ត្រូវ​កាល​ព្រះ​មហោសថ​ដោះប្រស្នា​អោយ​ទេវតា​ស្ដាប់ ។ 
ឆ្នាំ​រោង បាន​កូន​ជា​ទី​ពំនាក់​អាស្រ័យ កូន​ទី ២ មាន​បុណ្យ​និង​មាន​ញាតិ​កា មាស​ប្រាក់​ខ្ញុំកំដរ​​ច្រើន ។​
កាល​អាយុ​បាន ១៥ ដល់ ១៩ ឆ្នាំ ច្រើ​តែ​ឃ្លាត​ចេញពី​ទីលំនៅ​ទៅ​ទី​ដទៃ អាយុ ៣០ ឆ្នាំ នឹង​បាន​ ​លាភ​ច្រើន អាយុ​បាន ៣៧​​ ៥០​ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង ។​
កើត​ថ្ងៃ​ព្រហស្បតិ ជា​មាត់ មាត់​នោះ​ចរចា​ស្រស់ស្រាយ​ពីរោះ​ក្បោះក្បាយ ដឹង​គោល​អ្នកប្រាជ្ញ ។​ ​ព្រះ​សៅរ៍​ជា​ចិត្ត ចិត្ត​នោះ​ទោសៈ​ច្រើន តែ​ឆាប់​បាត់ ជា​មនុស្ស​ចិត្តបុណ្យ ។ ព្រះ​អង្គារ​ជា​អាសន៍ មាន​កាម​ ​រាគ​ខ្លាំង ច្រើន​តែ​មាន​ស្នាម​នៅក្នុង​កំបាំង ។ ព្រះ​សុក្រ និង​ព្រះអាទិត្យ ជា​ដៃ ថ្វីដៃ​ទន់ខ្សោយ ធ្វើ​ការងារ​ ​ច្រើន​មិន​បាន​ផលប្រយោជន៍ ។  
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ខែ ៥_៦_៧: ​​ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ។​
- ខែ ៨_៩_១០: ​​​​ពស់ថ្លាន់​ធំ ធាតុមាស​រា​គី នៅ​តូច លំបាក​ចិត្ត ធំ​ឡើង​បានល្អ។​
- ខែ ១១_១២_១: ​​ពស់វែក​ទ្រូង​រនាម ធាតុ​ស្ពាន់ស ច្រើន​មើលងាយ​គេ តែ​ចិត្ត​បុណ្យ។​
- ខែ ២_៣_៤: ​​​​ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ។​
ឆ្នាំរោង អ្នកមានកំណើតក្នុង៖
- ថ្ងៃអាទិត្យ: ​​ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់។​
- ថ្ងៃច័ន្ទ: ​​ពស់​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។
- ថ្ងៃអង្គារ: ​ពស់មានពិស ចិត្ត​កាច​ហាវ។​
- ថ្ងៃពុធ: ​​​ពស់​ធ្លាក់​ជ្រោះ នឹង​ត្រូវ​ទទួល​ទុក្ខព្រួយ​ជានិច្ច។​
- ថ្ងៃព្រហស្បតិ៍: ​​ពស់​ត្រូវ​មន្តអាគម​គេ មិនល្អ​ឡើយ​។
- ថ្ងៃសុក្រ: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ។
- ថ្ងៃសៅរ៍: ពស់​គេ​វាយ​សំលាប់ អភ័ព្វ មិនល្អ​ឡើយ។​

០៤ - ឆ្នាំ​ថោះ

ឆ្នាំ​ថោះ (​ទន្សាយ)[ធាតុឈើ]៖ ពង្សមនុស្ស​ស្រី ត្រូវ​កាល​ព្រះ​នេមិរាជ​យាង​ទៅ​ឋានសួគ៌ និង​ឋាននរក ។ 
ឆ្នាំ​ថោះ​ ​អ្នក​នោះ​ត្រង់ មុខមាត់​ដៃជើង ច្រើន​តែ​មាន​ដំបៅ​ជានិច្ច មាន​ខ្ញុំកំដរ​និង​ទ្រព្យសម្បត្តិ​ ​គួរសម បើ​ធ្វើ​ស្រែ​ចំការ​ល្អ បាន​កូន​ម្នាក់​ជា​ទីពឹង​ពំនាក់​អាស្រ័យ អាយុ ១១ ១៣ ១៥​ឆ្នាំ មាន​គ្រោះថ្នាក់​។​
​កើត​ថ្ងៃ​ពុធ ជា​មាត់ មាត់​នោះ​អភ័ព្វ ចរចា​មិនសូវ​ពិរោះ តែ​ប៉ិនប្រសប់​និយាយ​ប្រលោម​លួង​ ​លោម ។ ព្រះ​សុក្រ ជា​ចិត្ត ចិត្ត​នោះ រម៉ោករ​ម៉ាំង ចូលចិត្ត​យកអាសារ​ចៅហ្វាយនាយ ខ្លួនឯង​អភ័ព្វ តែមាន​ ​មនុស្ស​រាប់អាន​ច្រើន ល្មម​ចិញ្ចឹម​ខ្លួន​បាន ។ ព្រះ​ច័ន្ទ​ជា​អាសន៍ មាន​កាមរោគ​ស្ដួចស្ដើង មិន​ចូល​ចិត្ត​ក្នុងការ​ ​ចង់​ស្រី ។ ព្រះ​ព្រហស្បតិ និង ព្រះ​សៅរ៍​ជា​ដៃ ធ្វើ​ការងារ​មាន​ថ្វីដៃ​ល្អ ។ ព្រះអាទិត្យ និង ព្រះ​អង្គារ​រ​ជា​ជើង​ ជា​មនុស្ស​ចូល​ចិត្ត​ដើរ ។  
ឆ្នាំថោះ អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ​​ទន្សាយ​នៅក្នុង​វង់​ព្រះ​ច័ន្ទ​ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា។​
- ខែ ៨_៩_១០: ​​​ទន្សាយ​ខ្វាក់ភ្នែក​ម្ខាង​ផង បាក់​ភ្លៅ​ខាងស្ដាំ​ង​ផង ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ។​
- ខែ ១១_១២_១: ​​ទន្សាយ​ស្គាំងស្គម​ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ។​
- ខែ ២_៣_៤: ​​​ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ។​ 
ឆ្នាំថោះ អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: ​ទន្សាយ​រត់ចេញ​ពី​ភ្លើង ត្រូវ​លំបាក​ចិត្ត មិនល្អ​ឡើយ
- ថ្ងៃច័ន្ទ: ​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់។​
- ថ្ងៃអង្គារ: ទន្សាយ​សាធារណ៍ អភ័ព្វ មិនល្អ​ឡើយ។​
- ថ្ងៃពុធ: ​​ទន្សាយ​បាក់​ភ្លៅ រកស៊ី​លំបាក​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ​​ទន្សាយរត់​ទៅ​មុនកូន ជា​មនុស្ស​ចិត្ត​ក្ដៅ និង​ចិត្ត​រហ័ស។​
- ថ្ងៃសុក្រ: ​​ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់។​
- ថ្ងៃសៅរ៍: ទន្សាយ​ស្ដេច​ចិញ្ចឹម ឧត្តម​ល្អ​នាស់។​

០៣ - ឆ្នាំ​ខាល

ឆ្នាំ​ខាល (​ខ្លា)[ធាតុឈើ]៖ ពង្ស​យក្ខិនី ត្រូវ​កាល​ព្រះ​សុវណ្ណ​សាម​ទៅ​ដងទឹក ជាមួយ​ពួក​សត្វ ។ 
​ឆ្នាំ​ខាល ជា​អ្នក​មាន​បុណ្យ​វាសនា កាល​នៅ​ពី​តូច អភ័ព្វ​មាតាបិតា និង​ប្រាសចាក​ញាតិ​កា ពឹង​បងប្អូន និង​ញាតិ​មិនបាន បើ​ពឹង​អ្នកដទៃ​ទើប​បាន​ល្អ ជា​មនុស្ស​អភ័ព្វ ធ្វើ​គុណ​ដល់​អ្នក ដទៃ​មិន​បាន​ផល​​ប្រយោជន៍​ទេ ! អាយុ​បាន ២ ឆ្នាំ មាន​គ្រោះអាក្រក់​ម្ដង, អាយុ ២០​ឆ្នាំ​ឡើង​ទៅ នឹង​បាន​តាំងខ្លួន​នៅក្នុង​ឋ​នៈ​​គ្រាន់បើ​ដោយ​ខ្លួនឯង​គ្រាក្រោយ​នឹង​មាន​ បុណ្យ​វាសនា​ល្អ។​
​កើត​ថ្ងៃ​អង្គារ ជា​មាត់ មាត់​នោះ ចរចា រម៉ោករ​ម៉ាំង ចូល​ចិត្ត​និយាយ​ស្រីៗ និង​ត្លុក​កំប្លែង​។ ព្រះ​ព្រហស្បតិ ​ជា​ចិត្ត ចិត្ត​នោះ​មិន​ដាច់ ចំណេះវិជ្ជា​ទន់ខ្សោយ ចូលចិត្ត​ព្រះសង្ឃ។ ព្រះអាទិត្យ ជា​អាសន៍​ មាន​កាមរាគ​ខ្លាំង​។​ព្រះ​ពុធ​និង ព្រះ​សុក្រ ជា​ដៃ ដៃ​នោះ​មាន​ថ្វី​ល្អ ចូលចិត្ត​ក្នុងការ​ធ្វើ​ជាង។ ព្រះ​សៅរ៍ និង ព្រះ​ច័ន្ទ ជា​ជើង ​នឹង​ត្រូវ​ដើរ​ច្រើន។​​  
ឆ្នាំខាល អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ​​ខ្លា​រខិន ជា​ធាតុឈើ​ស្ងួត ជា​ខ្លា​រក្សា​ទឹកចិត្ត​ទៀងត្រង់ ច្រើន​តែ​ទទួល​សេចក្ដី​ទុក្ខព្រួយ។​
- ខែ ៨ _៩_១០: ​​ខ្លា​ត្រី ធាតុ​ឈើស្ទន់ នឹង​បានកូន​មាន​បុណ្យ នឹង​បាន​ពឹង​បុណ្យ​ប្រពន្ធ។​
- ខែ ១១_១២_១: ​ខ្លា​ដំបង ធាតុឈើ​ក្រអូប នឹង​មាន​ទ្រព្យ​ជា​សេដ្ឋី ចរចា​ទៀងត្រង់។​
- ខែ ២_៣_៤: ​​ខ្លា​ស៊ី​មនុស្ស ធាតុឈើ​លើ​កំពូលភ្នំ នឹង​មាន​បញ្ញា​ឈ្លាសវៃ។
ឆ្នាំខាល អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: ​ខ្លា​នៅក្នុង​ព្រៃ រកស៊ី​ដើរ​ផ្លូវ​ឆ្ងាយ។
- ថ្ងៃច័ន្ទ: ​ខ្លា​ជាប់អន្ទាក់ នឹង​ត្រូវ​លំបាក​រឿ​យៗ។​
- ថ្ងៃអង្គារ: ខ្លា​ស៊ី​មនុស្ស ទោសៈ​ច្រើន ចិត្ត​សាហាវ។​
- ថ្ងៃពុធ: ​​ខ្លា​ចាំ​សីល ចិត្ត​ធម៌ ល្អ​ណាស់។​
- ថ្ងៃព្រហស្បតិ៍: ​ខ្លា​ឥសី​ជប់ មាន​បុណ្យ គ្រាក្រោយ​នឹង​បាន​ជា​ធំ។​
- ថ្ងៃសុក្រ: ​ខ្លា​ធ្លាក់​ក្នុង​ជ្រោះ អភ័ព្វ នឹង​ត្រូវ​រង​ទុក្ច​ជានិច្ច។​
- ថ្ងៃសៅរ៍: ខ្លា​ទេញ្ត​រក្សា ល្អ​ណាស់​ហោង។​

០២​ - ឆ្នាំ​ឆ្លូវ

ឆ្នាំ​ឆ្លូវ (​គោ)[ធាតុដី]៖ ពង្សមនុស្ស​ប្រុសត្រូវ​កាល​ព្រះ​មហាជន​កលា​មាតា​ទៅរក​អាចារ្យ សំពៅ​បែកធ្លាយ​កណ្ដាល​សមុទ្រ​ ​បាន​នាង​មេខ​លា នាំយក​ទៅ​ទុក​ក្នុង​ឧទ្យាន ។ 
​ឆ្នាំ​ឆ្លូវ បើ​ធ្វើ​ជំនួញ នឹង​មាន​លាភ​ច្រើន មានកូន ៤ នាក់ បាន​កូន​ម្នាក់​ជាទី​ពំនាក់​អាស្រ័យ ម្នាក់​ទៀត​ចូល​ចិត្ត​ធ្វើការ​ ​រាជការ បើ​កើត​ថ្ងៃ​ច័ន្ទ ជា​មាត់ មាត់​នោះ​ឆុត​ណាស់និយាយស្ដី​ស្រស់ស្រាយរៀនសូត្រ​វិជ្ជា​បានល្អ ចរចា​មិន​ចាញ់​ប្រៀប​គេ​ទេ! ព្រះ​ពុធជា​ចិត្ត ចិត្ត​នោះ​ត្រូវការ​តែ​ពាក្យ​ណា​ដែលមាន​ប្រយោជន៍​ចូល ចិត្ត ​សេពគប់​ព្រះសង្ឃ និង​ចៅហ្វាយនាយ នា​ម៉ឺន​ ​មុខមន្ត្រី។ ព្រះ​សៅរ៍​ជា​អាសន៍ មាន​កាមរាគ​ខ្លាំង បើ​មនុស្ស​ប្រុស នឹង​មាន​ប្រពន្ធ​ច្រើន បើ​ស្រី​នឹង​មាន​ស្នាម​ក្នុង​ទី​កំបាំង។​ ព្រះអាទិត្យ​និង​ព្រហស្បតិ​ជា​ដៃ ធ្វើការ​មិន​សូវ​ខូចខាត ។ ព្រះ​អង្គារ និង ព្រះ​សុក្រ ជា​ជើង មិន​ត្រូវ​ការដើរ។​  
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ខែ ៥_៦_៧: ​គោ​ព្រៃ ធាតុដី​ឆ្អិន ជា​គោ​ឡើង កាត់​ពូជ​ច្រើន ចិត្តអាក្រក់ លំបាក​ប្រើ ចិត្ត​រឹង កាល​នៅ​ពី​តូច​ល្អ។​
- ខែ ៨_៩_១០: ​គោ​ស្រុក ធាតុដី​ស្ងោរ ចរចា​មិន​ពិត មិន​ប្រាកដ ចិត្ត​ក្លាហាន។​
- ខែ ១១_១២_១: ​គោ​ស្គាំងស្គម ធាតុ​ដីភ្នំ ជា​គោ​នៅក្នុង​រោង រកស៊ី​លំបាក តែ​ចិត្ត​បុណ្យ។​
- ខែ ២_៣_៤: ​គោ​ឧសភរាជ ធាតុដី​លាប​ជង្រុក ឧត្តម​ល្អ នឹង​មានទ្រព្យ​ច្រើន។​
ឆ្នាំឆ្លូវ អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: ​គោ​ចិត្តអាក្រក់ អភ័ព្វ មិនល្អ។​
- ថ្ងៃច័ន្ទ: ​គោ​ពោធិសត្វ មាន​បរិវា​ច្រើន ល្អ​ណាស់។
- ថ្ងៃអង្គារ: គោ​សាធារណ៍ អភ័ព្វ មិនល្អ។​
- ថ្ងៃពុធ: ​គោ​បាក់ជើង ខ្វាក់ភ្នែក​ផង រកស៊ី ចិញ្ចឹមជីវិត​បាន​ដោយ​លំបាក។​
- ថ្ងៃព្រហស្បតិ៍: គោ​ចិត្តល្អ មាន​ទ្រព្យសម្បត្តិ​ច្រើន។
- ថ្ងៃសុក្រ: ​គោ​នាយ​ពាណិជ ត្រូវធ្វើ​ការនឿយហត់​ជានិច្ច។​
- ថ្ងៃសៅរ៍: គោ​ចោរលួច​យក​ទៅ​សំលាប់ នឹង​ត្រូវ​ទទួល​សេចក្ដី​លំបាក​ជា​និច្ច។​

០១​ - ឆ្នាំជូត

ឆ្នាំជូត (កណ្ដុរ)[ធាតុទឹក]៖ ពង្សទេវតាប្រុស ត្រូវកាលនាយសារថី នាំយកព្រះតេមិយ ជាមនុស្ស គ ទៅកប់ ។ 
​ឆ្នាំជូត កាលនៅពីតូច អភ័ព្វ ពំនាក់អាស្រ័យនឹងញាតិកាមិនបាន បើអ្នកដទៃទើបពឹងបាន ដល់មកគ្រាក្រោយ នឹងមានបុណ្យវាសនាធ្វើរាជ ការ យកអាសាចៅហ្វាយនាយនឹងបានជាឃុននាង ចូលចិត្តជេរកូនប្រពន្ធនិងបរិភោគវត្ថុណាដែលជាសត្រូវដល់ខ្លួន ស្រឡាញ់តែទ្រព្យ សម្បត្តិរបស់ខ្លួន ស្រឡាញ់រាប់អាន សមណព្រាហ្មណ៍ ដាក់ទានដល់មនុស្សទីទ័លក្រ។ បើស្ត្រីវិញនឹងបានកូន០២នាក់ ជាទីពឹងពំនាក់ អាស្រ័យ ។ អាយុបាន ១ឆ្នាំ បីបាច់ថែរក្សាលំបាកណាស់ព្រោះមានរោគច្រើន ។ អាយុបាន១៥ឆ្នាំត្រូវចេញពីលំនៅទៅនៅទីដទៃទើបមាន លាភ ។ អាយុ ១១ ១២ ១៣ នឹងមានគ្រោះកាចម្ដង ប្រស្រ័យនឹងអ្នកធំបានល្អ។ ព្រះអង្គាជាចិត្ត ចិត្តនោះច្រើនតែឃ្លេងឃ្លោងមិននឹងធឹង ចូលចិត្តរៀនចំណេះវិជ្ជា ការចេះដឹង មធ្យម ល្មមចិញ្ចឹមខ្លួនបាន ។ ព្រះព្រហស្បត្តិ ជាអាសន៍ មានតណ្ហានឹងរាគ ច្រើន។ ព្រះចន្ទ្រ និងព្រះពុធជាដៃ ធ្វើការងារច្រើនតែមិនសំរេច ប្រយោជន៍តែមានសេចក្ដីឧស្សាហ៍។ ព្រះសុខ និងព្រះសៅរ៍ ជាជើង ច្រើនតែជាមនុស្ស ចូលចិត្តដើរ ។  
ឆ្នាំជូត អ្នកមានកំណើតក្នុង
- ខែ ៥ _ ៦ _ ៧: កណ្ដុរមាស សម្បុរសសុទ្ធ ធាតុទឹកក្នុងទន្លេ ជាសត្វកណ្ដុរពាំកែវ មានបុណ្យវាសនា ។
- ខែ ៨ _៩ _ ១០: កណ្ដុរតូចៗ ធាតុទឹក ដែលមនុស្សអាស្រ័យ ចរចាមិនពិត តែចិត្តបុណ្យ ។
- ខែ ១១ _ ១២_ ១: កណ្ដុរខ្មោច ធាតុទឹកក្នុងព្រៃ រកស៊ីចិញ្ចឹមជីវិតលំបាកចិត្តខ្លាំង ។
- ខែ ២ _ ៣ _ ៤: កណ្ដុរនៅតាមវាលស្រែ ធាតុទឹកស្ទឹង ជាកណ្ដុរភ្នែកធំ នឹងមានកូនច្រើន តែចិត្តបុណ្យ ។
ឆ្នាំជូត អ្នកមានកំណើតក្នុង
- ថ្ងៃអាទិត្យ: កាលព្រះសត្តលុង ត្រូវគេចាប់យកទៅសំលាប់ នឹងមានទុក្ខច្រើន តែរូបស្អាត ។
- ថ្ងៃច័ន្ទ: នឹងមានសេចក្ដីសុខសប្បាយជានិច្ច ល្អណាស់ ។
- ថ្ងៃអង្គារ: កាលព្រះបាទចក្រពត្តិ អោយចាប់យកព្រះសត្តលុងទៅសំលាប់ នឹងលំបាកជានិច្ច ។
- ថ្ងៃពុធ: នឹងជាមនុស្សទុក្ខរឿយៗ អភ័ព្វមិនល្អឡើយ ។
- ​ថ្ងៃ​ព្រហស្បតិ៍: កាលទេវតាប្រោះព្រះសត្តលុងអោយរស់ឡើងវិញល្អណាស់ ។
- ថ្ងៃសុក្រ: កាលទេវតារៀបចំភោជនាហារ មកថ្វាយព្រះសត្តលុង ល្អណាស់ ។
- ថ្ងៃសៅរ៍: កាលព្រះសត្តលុងបានសោយរាជ្យសម្បត្តិល្អណាស់ហោង ។

ក្បួនទស្សន៍ទាយនិងមើលគ្រោះជោគជតារាសី


ប្រុស ក្មេង ពាល កណ្ដាល ចាស់
រាព ១៧ ២៥
សេដា ១០ ១៨ ២៦
សេដាយស ១១ ១៩ ២៧
ហនុមាន ១២ ២០ ២៨
ពិភេទ ១៣ ២១ ២៩
ព្រះរាម ១៤ ២២ ៣០
ព្រះខ ១៥ ២៣ ៣១
ព្រះល័ក្ខណ៍ ១៦ ២៤ ៣២
ស្រី ក្មេង ពាល កណ្ដាល ចាស់
ពិភេទ ១៧ ២៥
ព្រះរាម ១០ ១៨ ២៦
ព្រះខ ១១ ១៩ ២៧
ព្រះល័ក្ខណ៍ ១២ ២០ ២៨
រាព ១៣ ២១ ២៩
សេដា ១៤ ២២ ៣០
សេដាយស ១៥ ២៣ ៣១
ហនុមាន ១៦ ២៤ ៣២

០១. រាព - ក្មេង :
ខឹងមាតាបិតាចាកចោលលង្កាទៅពឹងចេស្ដាមហាជំពូគ្រងរាជសម្បត្តិទាយថា៖ ជោគរាសីឧត្តមប្រសើរក្តាត់ បើមាន រឿងមានអ្នកជួយបើឈឺត្រង់ពោះឆីចំណីទាំងនោះគឺសត្វជើង៤ ឬមានមនុស្សមកពីចម្ងាយមកសំណាក់ មានអ្នក ធំជួយយកអាសារ ប្រយ័ត្នគេមកលេងផ្ទះ។ បើមានបងប្អូនឬកូនចៅឯង គឺពំគាប់ប្រសើរឡើយក្នុង រង្វង់ គ្រួសារច្រើនខឹងគ្នា បើអ្នកដទៃអាចពឹងពាក់បានច្រើន ជាងបងប្អូន ឯង។ បើឈឺច្រើនរមួលស្រាល កលញាក់ឈឺក្បាល ចុកពោះ រោគក្រពះ ខុសគ្រូខាងឪពុក ឯងបែបន់ចេកមួយស្នឹតស្រាមួយដបជាហោង។ សែនពែវិញត្រូវអារក្ខធ្វើ សែនពែ៧រួត កន្ទោង៧រូប ព្រាយ៥ សត្វជើងសែនជើង២ សែនខ្មោចក្នុងផ្ទះសូន្យរូប ព្រាយ៦ ជូនទៅទិសនារតី។ ខុសនិង ទទួលទានម្លូរ អំពិស ខុសគ្រូខាងឪពុកនៅទិស នារតី មានទំនាស់មនុស្សមកពីទិសនារតី ។

០២. រាព - ពាល:
មានរិទ្ធិប្រាកដពិតថា លួចនាងសេដាដួងច័ន្ទ គ្រោះល្អ អាក្រក់ស្មើរគ្នា ដើមបានលាភប្រពៃ ខាងចុងគួរប្រយ័ត្ននិង កើយ ហេតុ ធំព្រោះស្រីមកនៅ បើឈឺព្រះភូមិឲ្យទោស និង ស្រីឲ្យទោស យកទ្រព្យគេៗជេប្រទេច ពែ៧រួត កន្ទោង៧ រូបព្រាយ៧ទង រូប មនុស្ស៧ ឆ័ត្រ៧ ទិសនារតី។ ប្រុសមានអាយុ ៤១-៤៩-៧៣ឆ្នាំ;ស្រីមានអាយុ ៤៥ ឆ្នាំ ១៣-៧៧ ឆ្នាំ ។

០៣. រាព - កណ្តាល:
លង្កាកើតសង្រ្គាម គឺរលាយបុរី បានទុក្ខសោកសព្វយ៉ាងបណ្ដាលឲ្យបែកបាក់នៅក្នុងផ្ទះ ឈ្លោះប្រកែកគ្នាដោយ ខឹងៗឯង។​ នោះនិងទាស់ទែងឈ្នានិះគ្នាពីអាសូរី យក្ខបុរី ទើបនិងចេញពីលង្កាមានជោគល្អ បើចូលទៅគាល់ ព្រះមហាក្សត្រៗ ប្រទាន រង្វាន់ស្រីផ្កាមាស តែប្រយ័ត្នចាញ បោកស្រីនិងបងទ្រព្យសម្បត្តិ ។បើឈឺអារក្ខក្នុងផ្ទះធ្វើ ពែ៧ កន្ទោង៧ទង មនុស្សស្រី៧ បីកូន ទិសនារតី ។

០៤. រាព - ចាស់:
កាលចាញ់បារមីក្ស័យជននុះនៃ និង សរព្រហ្មមាស ។ ទាយថា៖ កាលត្រូវធ្នូសរព្រះរាម គឺកាចណាស់ត្រូវបង ទ្រព្យសម្បត្ដិក្នុង ក្រុងលង្កា គ្រោះកាចណាស់ណា ពុំជាកំចរយា ត្រាទៅទិសឆ្ងាយ ទិសនារតី ក្រែងកើត ទោសរោគភ័យ ឬ បណ្ដាលឲ្យកើតរឿងធំ។ បើមានយករបស់គេនិងចាញ់ក្ដីគេ ត្រូវយកទ្រព្យ ស្រូវ ឬអង្ករស្មើនិង ទំងន់ខ្លួន បូជាព្រះសង្ឃ សូត្រមន្ដរំដោះគ្រោះ ធម៌ ជីវិទានសូន្យ រូបព្រាយ៧ កន្ទោង៧ ឆ័ត្រ១ ទង១ ទិសនារតី ។ច្រើនខកចិត្តអាក់អន់ចិត្តធ្លាកទឹកចិត្ត កើតវិបត្តិផ្ទាល់ខ្លួន និងពុំកើតដូចស្ដោះទឹកមាតលើទ្រូងនិងច្រើនចុកពោះ។ប្រុសមានអាយុ ៥៧ឆ្នាំ ២៥-៨៩ឆ្នាំ  ស្រីមានអាយុ  ៦១ ឆ្នាំ ២៩-៩៣ ឆ្នាំ។

០៥. សេដា - ក្មេង:
កាលប្រសូត្រហើយ ពីឧទរមាតា ស្រែកយំអស្ចារ្យចំ លែកក្រៃ មាតាបិតានិងមុខមន្រ្ដីខ្ញាល់ខឹងពេកក្រៃ បណ្ដែត ពាយបានឥសី ពណ្ណារាយរើសនាងឆោមឆាយចិញ្ចឹមរក្សា ។ មានលាភសារពើឧត្តម តែប្រយ័ត្តខ្មោចក្នុងផ្ទះ ប្រើព្រាយ៧ ពីទិសនារតី ទក្សិណ បច្ចឹម មកធ្វើ ។ ត្រងនាងត្រូវឥសី រើសចិញ្ចឹមលំបាកខាងដើមឆ្នាំ ចុងឆ្នាំបានលាភឧត្តម ។ បើឈឺមានអារក្ខនិងព្រាយទាំង៧ ធ្វើពែ៣រួត កន្ទោង៧ រូបនាង សេដា១ នៅក្នុងផ្កាឈូក យក្ខកាន់ដំបង១ ខ្មោចខ្វាក១ ស្នង រូបក្បួនឬទូក ទិសបច្ចឹម។ ប្រុសមានអាយុ ៣៤-៣២-៦៦ ឆ្នាំ   ស្រីមានអាយុ ៣៦-៣៨-៧០ ឆ្នាំ។

០៦. សេដា - ពាល:
កាលជួបព្រះរាជា បានជួយជាយាជាគ្រូស្រលាញ់។ មានភ័យកណ្ដាលឆ្នាំឬកណ្ដាលផ្លូវនិងបាត់ទ្រព្យ មានទាស់ បងខ្លួនឯង ប្ដីប្រពន្ធច្រណែនប្រច័ណ្ឌ ពេលដេកមមីមមើមាយ ឈឺក្បាល។ ត្រងនេះជោគល្អនិងបានដូចចិត្ត និងបាន វត្ថុលាភសក្ការ បើ ចូលគាល់អ្នកធំបានបុណ្យសក្ដិបានបុត្រ ភរិយា ។​ បើឈឺខុសអារក្ខក្នុងផ្ទះផង ទេវតាផង​ សំនាងផ្ទះ ផង។ ពែ៣រួត កន្លោង៦ រូបទេវតា១ ទេព្ដាធំ៥ យក្ខកាន់ ដំបង១ ពោងពាយ២ ទិសបច្ចឹម។ប្រុសមានអាយុ ៤២-១៦-៧៤ ឆ្នាំ  ស្រីមានអាយុ  ៤៦-១៤-៧៨ឆ្នាំ។

០៧. សេដា - កណ្ដាល:
កាលទុក្ខទោម្និញនិងរាបលួចវិញព្រាតពីស្វាមីទៅនៅ លង្កាបូរី កើតទុក្ខពេកក្រៃស្ទើក្ស័យជន្មា ។ ទាយថា និកតែប្ដី ព្រួយចិត្ត លំបាកចិត្តណាស់ ក្រែងម្ដាយកុំស្រដីនិងមនុស្ស ពណ៍សម្បុរខ្មៅ ឈ្លោះគ្នាទើបកើតទោស។ ត្រង់នេះគ្រោះកាចណាស់ណា ទុក្ខភ័យសោករោគនិង មកផ្ដល់ឲ្យរំខានក្រែងបើមានភ្លាត់ចិត្តមានមនុស្ស សាម៉ានវា មកលួងលោមដោយកល់ផ្សេងៗ។ពែ៣ កន្ទោង៦ សេដា ទឹមរទេះ១ រូបព្រាយ៧ និងស្វា១ (ទិសបច្ចឹម)។ប្រុសមានអាយុ ៥០-១៨-៨២ឆ្នាំ  ស្រី មានអាយុ៥៤-២២-៨៤ឆ្នាំ ។

០៨. សេដា - ចាស់:
កាលខុសគ្រូនិងព្រះរាម្មាស្វាមីជាខ្ញាល់ខឹងកន្លងយកទៅសម្លាប់ក្នុងគ្រានោះម្ដង ហេតុតែបុណ្យផ្សងពុំក្ស័យជន្មា នាងបានសុខសានភារាសោយរាជបូរីមានលាភអស្ចារ្យ។ត្រូវបានមរត៌កដើមស្រណុកចិត្ត ធ្វើគុណបានទោសតែង ប្រច័ណ្ឌត្រង នេះជោគល្អ សឹងបានលាភទ្រព្យខ្លះៗ ។ពែ៣ កន្ទោង៦ ក្រុងរាម១ សេដា១ ស្វា១ ភោគវគី១ ។ ប្រុសមានអាយុ ៥៨-២៤-៩០ ឆ្នាំ  ស្រីមានអាយុ ៤២-៣០-៩៤ ឆ្នាំ។

០៩. សេដាយស - ក្មេង:
កាលព្រះយកធ្វើជាមិត្ត មានចូលជាសម្បត្តិ ខោ អាវ ទ្រព្យសម្បត្តិផ្សេងៗ បើឈឺច្រើនញ័រដើមទ្រូង មានអារក្ខធ្វើ មានមនុស្សពី ចម្ងាយមកស្នាក់នៅ​ ។ កុំឲ្យថើបនិងកើត ទោសពីអ្នកក្រៅឬពីអ្នកថើបនោះ ទោសមិត្តមកលេងផ្ទះ (មនុស្សស្នាក់) កុំពិសារ ចំណីអ្នករបស់អ្នកដែលមកលេងនោះ ឬទៅនោះច្រើន បណ្ដាលឲ្យគ្រុនញ័រខ្លួន។ សែនអារក្ខមកពីទិសឦសាន រូបស្នងខ្លួន១ ទេវតាធំ១ ព្រាយ៧ អម្រិតយ៉ូវ១ ពែ៤រួត កន្ទោង៨ ទិសឦសាន ឬ ពាយ័ព្យ ។ប្រុសមានអាយុ ៣៥-៣៣-៦៧ឆ្នាំ ស្រីមានអាយុ ៣៩-3៧-៧១ ឆ្នាំ។

១០. សេដាយស - ពាល:
កាលបានសីលនុះនៃ វិលមកបូរីគ្រប់គ្រងភារាកើតសឹក សង្រ្គាមនិងរាមរាជាព្រះទម្រងសេដាត្រូវស្លាប់ បាត់ខ្ទេច មកពីរៀនវិញ ប្រយ័ត្នគ្រោះខ្លួនឯង មាតឯង បើមានថ្មបាក់នៅ ផ្ទះ ចិញ្ចឹមប្រេះស្រាំជំពាកបំណន់ បន់ចោលពុំថ្វាយ ឬ ភ្លេចកំយកអាសារគេ វានាំគ្រោះថ្នាក់កាលមកពីរៀនសីល តាមឥសី សេដាយ សមាំមួនគ្រោះកាចត្រូវនិងចិញ្ចៀននិងនាងសេដាថាប្រយ័ត្នកំឲ្យអួតអាងក្រែង បើមានខុសមកពីមាត ឯងផង គោចាប់គោចងកើតទោសពីព្រោះស្រី បើឈឺមាន អារក្ខ ក្នុងផ្ទះធ្វើជំពាក់បំណន់បន ចោល។ ប្រយ័ត្នបើមាន ឈាមហូរក្រៅខ្លួន គ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ពីចុងឈើ អាវុធមុត ថ្លោះគ្រេច ឈឺស្មាទាំងពីឬលេប ថ្នាំសម្លាប់ ខ្លួនឯង។ រំដោះគ្រោះចេញ(សូត្រធម៌បូរេន្ដព្វោ)ពែរួត៧ កន្ទោង៧ ទេវតា៨ (ទិសពាយ័ព្យ)។ប្រុសមានអាយុ ៤៣-១១-៧៥ ឆ្នាំ ស្រីមានអាយុ ៤៧-១៨-៧៩ ឆ្នាំ ។

១១. សេដាយស - កណ្ដាល:
បានព្រះរាម អនុគ្រោះណា​ មានជ័យជំនះ។ត្រង់នេះថាកាលសម្លាប់ចេញឈាមពីខ្លួន កាលខាងដើមពិបាក លុះពេលខាងក្រោយ មកទើប មានលាភឡើងវិញ មានសិរីសួស្ដី ជោគជ័យល្អ ។ប្រយ័ត្នចេញឈាមពីខ្លួន អ្នកធំឲ្យទោស ។រូបទេវតាក្បាល៣ជៃ រូបព្រាយ៦ ពែ៣រួត កន្ទោង៩(ទិសពាយ័ព្យ)។ប្រុសមានអាយុ ៥១-១៩-៨៣ ឆ្នាំ ស្រីមានអាយុ ៥៥-២៣-៨៧ ឆ្នាំ ។

១២. សេដាយស - ចាស់:
កាលមិនកោតក្រែងនិងព្រះគម្ដែងព្រះរាមជាគ្រូសុខចិត្ដ ផ្ដាច់ប្ដូរស៊ូស្លាប់ជន្មា ។កាលសម្លាប់មកកើតជាគ្រុឌរាជាថា គ្រោះកាច ដើមត្រូវចាញ់បោកគេ លុះមកដល់ចុងឆ្នាំបានសិរីសួស្ដី មានលាភវិញ។ បើឈឺព្រោះបើមានភ្ញាក់ផ្អើល ភ័យភិតព្រោះព្រលឹងពុំ សូវនៅនិងខ្លួន ឬ មានចិញ្ចៀនបាកបែកថ្មបាក ស្ពានឆែបឲ្យ ទោស​ ។ លើកខ្មោចពិបាកមុន ស្រណុកខាងបូជាគ្រូឯង មានភ័យ ច្រើនណាស់ ចិញ្ចៀនប្រេះដេកមមើមមាយភ័យ លោះព្រលឹង ។ ទេវតាធំ១ មនុស្ស១ ព្រាយ៨ ពែ៨រួត កន្ទោ៥ (ទិសពាយ័ព្យ) (សូត្រធម៌បូរេន្តព្វោ) ។ប្រុសមានអាយុ ៥៨-២៧-៩១ ឆ្នាំ ស្រីមានអាយុ ៦៣-៣១-៩៥  ឆ្នាំ ។

១៣. ហនុមាន - ក្មេង:
កាលឃ្លានចំណីសាហាយស្រីជាអង្គមាតាឲ្យទៅបរិភោគនៅទិសបូព៌ា ព្រះអាទិត្យជាម្ដងឆេះឆាប់ប្រាណរលាយហ្មតហ្មងព្រះ អាទិត្យជបផ្សងរស់វិញហើយមានរិទ្ធិខ្លាំងក្រៃ ដោយក្អែកព្រះអាទិត្យ៧ជាន់ផ្លុំកុំអួតអាងអ្នកធំពុំឈ្នះគេសរសមាន ភ្នែកពុំនោះ សោតដីភូមិឲ្យទោស។ មានគេកប ខ្មោចខាងមុខផ្ទះកាលហនុមានទៅលេបព្រះអាទិត្យត្រូវរលាយខ្លួនលុះក្រោយមកបាន សំរបសំរួល។

១៤. ហនុមាន - ពាល:
កាលជួបព្រះរាមឧត្តមសេនា បានលើកធ្នូរថ្លាព្រមទាំង តេជនិងក្រុមសេនាហនុមានរាជាថ្វាយខ្លួនដ៍រាប។ កាលធ្វើ តាបសថា ជោគល្អ យោបលល្អព្រះទិព្វមន្ដឧត្តមនិងចំណា យ រង្វាន់ បើឈឺផ្កាត់ខុសគ្រូខាងឱពុកឯង យកព្រាយមកធ្វើ យកអ្នក តាមក ធ្វើ ។ ម្យ៉ាងទៀតមានលាភមានក្ដីអ្នកធំជួយឆីរបស់ បញើគេថ្វាយព្រះភ្លើងសូន្យរូបទេវតា១១ ស្វា១១ ព្រាយ៦ ពែ៦រួតទងនិង កន្ទោង៧ (ទិសឧត្តរ)  ។ប្រុសមានអាយុ ៤៤-១២-៧៦ ឆ្នាំ; ស្រីមានអាយុ ៤៨-១៦-៨០ ឆ្នាំ។

១៥. ហនុមាន - កណ្ដាល:
កាលបានសោយរាជ្យជាស្ដេច សោយរាជ្យបាន៧ទិវា ធ្លាក់បុណ្យ ។ កាលប៉ះពស់នាគក្ដៅផ្សា ក្រែងសត្រូវនិង ពារាគ្រោះថ្នាក់ ពស់ចឹក ឆ្កែខាំលុះដល់ចុងឆ្នាំ ទើបមានជោគសិរីសួស្ដីសុខសានឧស្សាហ៍សមាន ទាន សីល មេត្តា ភាវនា កុំយកអាសាគេតាម ផ្ទះ ឬនៅផ្ទះព្រោះមានគេ ស្អប (សូត្រធម៌ជីវទាន) ។ យក្ខកាន់ដំបង១ ស្វា១ សាលា១ ពោងពាយ២ ពស់១ ព្រាយ៦ ពែ៦រួត ក ន្ទោង៦(ទិសឧត្តរ) ។

១៦. ហនុមាន - ចាស់
ខុសគ្រូនិងព្រះរាមរាជាខ្ញាល់ខឹងមហិមាយកទៅសម្លាប់ ភ័ព្វបុណ្យ ជីវិតឆុតឆាប់គាត់វិលត្រឡប់រសវិញ។ ត្រងនេះថា​​​ ជោគល្អ សោភា បានលាភសក្ការពោពេញ បរិវាចូល ចេញទំរើថ្ងៃយប់ព្រឹកល្ងាច ។បើឈឺបណ្ដាលមក ពីធ្លាក់ទឹកចិត្ត ខុសថាអារក្ខយក ព្រាយមកធ្វើនិងមេបាផង ពែរួត៦ កន្ទោង៦ ទេវតា១ ព្រាយ ៦ (ទិសឧត្តរ) ។ប្រុសមានអាយុ ៦០-២៨-៩២ ឆ្នាំ ស្រីមានអាយុ ៦៤-៣២-៩៦ ឆ្នាំ។

១៧. ពិភេក - ក្មេង
កាលលាមាតាបិតា ចាកចេញលង្កាទៅវិជ្ជាឥសូជាគ្រូ ។កាលចេញទៅរៀនបានឡើងជាឧបរាជថា បានលាភសក្ការ ផ្សេងៗនៅ ពិភេកនេះបានសោយរាជាឧបរាជាហើយតែខ្លួនសង្ស័យនិងខ្លួនឯងទោះឈឺថ្កាត់មានថ្មបាក់បែកឬសំរិតក្នុងផ្ទះឲ្យទោសពុំនោះ ខ្មោចខាងឪពុកឲ្យទោសដែរ។រូបមនុស្ស ១ ពែ៣រួត កន្ទោង៤ មនុស្សប្រុស១ មនុស្សស្រី១(ទិស ឦសាន) ។ប្រុសមានអាយុ ៣៧-៣៥-៦៩ ឆ្នាំ ស្រីមានអាយូ ៣៣-៣១-៦៥ ឆ្នាំ។

១៨. ពិភេក - ពាល
កាលជួបព្រះរាមរាជា បានរាជយា និងបុត្របញ្ចាំកាយ ត្រងនេះថា កាលចេញទៅរៀនសីលនិងព្រះឥសីបានរៀនចេះចប់ឥត អ្នកណាស្មើរបានឡើយ ទាស់តែចិត្តពិភេកដេក ពុំលក់ ជាមមើមមាយឮមាត់ឪពុកម្ដាយឯងនៅព្រះនគរ ។ បើឈឺ ថ្កាត់ពុំនោះ មានសត្វជើង៤ឲ្យទោស។ រូបព្រះរាម១ ទេវតា១ ដំរីស១ ពែ៦រួត កន្ទោង៦ (ទិសឦសាន) ។ប្រុសមានអាយុ ៤៥-៣១-៧២ ឆ្នាំ ស្រីមានអាយុ ៤១-៤៩-៧៨ ឆ្នាំ។

១៩. ពិភេក - កណ្ដាល
ត្រងនេះថា កាលព្រះបាទសមុខ ត្បិតព្រះរាមក្មេងនាង សេដាមកប្រទះនិងសុគ្រីបសំដីនិងព្រះរាមៗក៍ថ្លែងសត្រូវ សម្ហលី សម្លាប់ ។សុគ្រីបបានយកស្វា៧០០ អាវខោមកថ្វាយព្រះរាមចុះ ចាញ់ហើយត្រូវពិភេកកាន់កូនហោរាយាបក្រពិភេកទួលថ្វាយគេរាប រណ្ដាប់ចងថ្នាល់និងចង់មកឯព្រះនគរព្រះបាទ សមុខ ធ្លាប់ខឹងខ្ញាល់ក៍យក សុពណ៍បាទបោកព្រះកេស ពិភេក។ ពិភេកក៍យំ ខ្សិបខ្សួលទឹកភ្នែកឲ្យពិភេកធ្វើបុណ្យធ្វើ ទាន បែកកូនប្រពន្ធពិភេកក៍សូមសំណាក់ និងព្រះរាមត្រង់នេះត្រូវប្រយ័ត្នភ្លើងឆេះ ផ្ទះបើឈឺថ្កាត់មានខ្មោចខាងឪពុក ឲ្យទោស សូន្យរូបស្វា១ ទេវតា១ ឆ្កែគ១ ព្រះល័ក្ខណ៍១ ព្រះ អាទិត្យ១ រាបពែ៦រួត កន្ទោង ១០ (ទិសឦសាន) ។ប្រុសមានអាយុ ៥៣-២១-៨៥ ឆ្នាំ ស្រីមានអាយុ ៤៩-៧៧-៨១ ឆ្នាំ។

២០. ពិភេក - ចាស់
ក្រុងរាមរាជាបងនុះណា ខ្ញាល់ខឹងពន្លឹកជេរធាក់ទាត់ វាយពិភេកក្ដៅនិងរត់ចោលនគរទៅថ្វាយខ្លួនជាអំណរហោរានិងព្រះ រាយរាម្មា។​ កាលរាមកាប់សម្លាប់ទសមុខរួចព្រះ រាមប្រជាពិភេក អភិសេកឲ្យសោយរាជ្យជាស្ដេចនៅលង្កាថា បើប្រុសនិង បានប្រពន្ធ ស្រីនិងបានប្ដី បើឈឺថ្កាត់ឲ្យ លែងសត្វ ពុំនោះត្រូវគ្រូឧបជ្ឈាយ៍ឬកូនចៅឲ្យទោសទោះឈឺថ្កាត់ព្រលឹងពុំសូវដឹង ខ្លួនឲ្យបូជាព្រះគ្រោះហៅព្រលឹង ។កាលគ្រងរាជ្យ មានលាភសក្ការបានបុណ្យបានសក្តិ សម្បត្តិទ្រព្យផ្សេងៗគ្រូខាងឪពុក ខុសគ្រូរបៀនធ្វើ ។ ពែ៧ រួត កន្ទោង៧ ព្របី១ រូបភោគវតី១ ចេតិយ១ យក្ខកានដំបង ១ (ទិសឦសាន) ។ប្រុសមានអាយុ ៦១-២៩-៩៣ ឆ្នាំ ស្រីមានអាយុ ៥៧-២៥-៨៩ ឆ្នាំ ។

២១. ព្រះរាម - ក្មេង
កាលលាមាតាបិតា ស្វែងរកវិជ្ជាព្រះមុនីឥសី ។ទីនាំង នៅត្រង់ព្រះរាមក្មេងនេះ លោកជ្រុំជ្រែងថែរក្សាត្រង់លើកធ្នូរស បាន នាងសេដាមានរិទ្ធិក្រៃពេក ខុសពីខ្មោចប្រពន្ធឯង ពុំនោះខ្មោចបងប្អូនឯង។លើកធ្នូសីលនេះថា ត្រូវបានវត្ថុសា រពើផ្សេងៗ ជាច្រើន គឺមានលាភធំសម្បើមហោង បើខុសគឺ មេបាក្នុងផ្ទះឲ្យទោស ។ រូបប្រើស១ សេះ២ ព្រះល័ក្ខណ៍ រូប ឆ្កែ១ ព្រាយ១៤ ពែ៦រួត កន្ទោង៦ (ទិសបូពា)។

២២. ព្រះរាម - ពាល
កាលទៅស្ថិតជួបនិងឥសីសិទ្ធីនិងនាងសេដាបានលើក ធ្នូសថ្លាព្រមទាំងតេជៈនិងក្រុមសេដាហនុមានរាជាថ្វាយខ្លួន​ ដ៍រាប ។ ត្រង នេះថាកាលបាននាងសេដាទេវីថាល្អណាស់ សមណព្រាហ្មណ៍ឲ្យលាភសក្ការៈសំពត់ ខោអាវ ឬបានបុត្រ ភរិយា។ ម្យ៉ាង ទៀតនៅត្រងព្រះរាមលើកធ្នូសសិលព្រះ មហាឥសីបាននាងសេដារត់ទៅទោះឈឺថ្កាត់មានខ្មោចខាង ឪពុកឯងទោស បើឈឺ ច្រើនគ្រាំគ្រាខ្លួនថាខុសខាងឪពុក ឯងមកធ្វើផង ។សូន្យរូបប្រស៤ ស្រី៥ ពែ៦រួត នាគ៤ ទង ១៤ (ទិសបូពា) ។ប្រុសមានអាយុ ៤៦-១៤-៧៨ ឆ្នាំ ស្រីមានអាយុ ៤២-១០-៧៤ ឆ្នាំ ។

២៣. ព្រះរាម - កណ្ដាល
កាលព្រាត់សេដា ជាអគ្គជាយាដោយដៃរាបពិតកើតជា ចំបាំងធំក្ដាត់លើពែឡើងស្កាត់ទៅតាមសេដា ។ ត្រងនេះថា ព្រះរាម តាមបាញ់ប្រើសមាសហើយក្រុងវៃរាបលួចនាងសេ ដា ឲ្យប្រយ័ត្នទសមុខក្រុងរាបចាប់នាងសេដាដួងច័ន្ទត្រង នេះមានគ្រោះ កាចចង្រៃអន្តរាយទ្រព្យសម្បត្តិរឿងរាវពី ព្រោះស្រីឲ្យទោស។ បើឈឺថ្កាត់មានសត្វជើង៤សត្វជើង២ ឲ្យទោស ។ ឲ្យសូន្យរូប ព្រាយ៤ មនុស្សស្រី១ ពែ៤រួត កន្ទោង៧ (ទិសបូពា) ។ប្រុសមានអាយុ ៥២-២២-៨៦ ឆ្នាំ ស្រីមានអាយុ ៥០-១៨-៨២ ឆ្នាំ។

២៤. ព្រះរាម - ចាស់
កាលព្រួយព្រះទ័យ គិតការប្រជុំមន្រី្តនិងរាស្រ្ដប្រជា និងគិតថាព្រះចូលកោដបញ្ឆោតនាងសេដា ។ កាលគ្រងរាជសម្បត្តិត្រូវ មានមហាឧត្តមត្រូវបានជួបគូរវាសនាឬបានសត្វ ទ្វេបាទ ចតុបាទ នៅត្រងនេះដឹងថា និងបានសោយរាជ្យសម្បត្តិនៅ ឯព្រះ នគរប៉ុន្តែស្រីស្នំក្រំកាគ្មានផង ដំណឹងនាងសេដាថាកាលស្ដេចរាមចែចង់នាងសេដាថាស្ដេចរាមល្អមែនពិតព្រះរាមមកទទួល នាងសេដាថា មានទោសមែន ពិត ។ ឲ្យប្រយ័ត្នកំដើរលេងផ្ទះគេនោះឈឺថ្កាត់ត្រូវត្រង់ ខ្មោចមេបាកងផ្ទះឲ្យទោសពុំនោះខ្មោច យកព្រលឹងនៅក្នុង ព្រះវិហារ ជាគ្រោះទទួលព្រលឹង បើឈឺខួបខែ-ឆ្នាំ ។ ឬមក ពីខ្មោចទាហានពីរនាក់មកធ្វើឲ្យឈឺក្ដៅខ្លាំង ។ ពែ៤រួត កន្ទោង៧ រូបព្រាយ៧ បំពុងទឹក១  តមស៊ីសត្វជើង២ ។ (ទិសបូពា) ។ប្រុសមានអាយុ ៦២-៣០-៩៤ ឆ្នាំ ស្រីមានអាយុ ៥៨-២៦-៩០ ឆ្នាំ ។

២៥. ព្រះខ - ក្មេង
កាលប្រសូត្រហើយ មាតានាំទៅលាក់ខ្លួនបំពួនអាត្មាក្នុងព្រៃឋានស្ងាត់​។ ត្រងនេះម្ដាយថែរក្សាមិនស៊ីសាច់សោះឡើយគេនិង  សោយចំណីផ្សេងៗកុំឲ្យស៊ីឡើយ ឲ្យប្រយ័ត្ន ព្រាយពីទិស អាគ្នេយ៍ វានិងធ្វើទោស ។ ម្យ៉ាងទៀតម្ដាយទៅរក្សាកុំឲ្យស៊ីរបស់គេ ដែលគេផ្ញើមកឲ្យ​ត្រង់ម្ដាយឱបរក្សាកុំឲ្យអួតអាងឫទ្ធិនិងអ្នកធំក្រែងកើតរឿងហេតុដោយសារសំដីបើមានជំងឺខុសចំណីបញ្ញើ គេឬមួយអ្នកធ្វើ ត្រង់នេះបូជាព្រះគ្រោះឲ្យ។ សូន្យរូបស្ដេច១ មន្ត្រី១ ពែ៣រួត កន្ទោង៨ ខុសមាត់តមខ្លាញ់ គ្រូរបៀនជីតា ខាងមាតា(ទិសអាគ្នេយ៍)។

២៦. ព្រះខ - ពាល
មាតាង្រៀ ​នចំលោះ​ ដើម្បីតបស្នងយកឈ្នះនិងព្រះ ឥសូបិតា កាលបុត្រដណ្ដើមរាជ្យសម្បត្តិទាយថា គ្រោះកាចពេកក្ដាត់ និង ឆេះឆួលក្ដៅចិត្តខ្លាំងដោយសារបងខ្លួនប្អូនកូនចៅជូនមកលេងឬទៅលេងកូនចៅតែត្រូវបានលាភខ្លះ។ ម្យ៉ាង ទៀតត្រងបាន ទ្រព្យសម្បត្តិពីឪពុកឯងតែយកវិញ ព្រោះខុសពាក្យ ឲ្យប្រយ័ត្នភ្លើងឆេះផ្ទះកុំទុកចិត្តគេ ត្រូវមេបា ឯងធ្វើទោស។ ត្រង់ពោល នេះ ស្ដេចរាមសោយរាជ្យ ស្ដេច ខុសមាត់ខ្លួនឯង ។ បើឈឺថ្កាត់ត្រូវខ្មោចមេបាចាស់ទុំឲ្យ ទោស ខុសមាត់ចាស់ទុំ ចាស់ទុំធ្វើ ។ សូន្យរូបស្ដេច១ ស្នង ខ្លួន១ ក្របីឈ្មោល២ ពែ៣រួត ជូនពែតាមកម្លាំងថ្ងៃនេះ ។ប្រុសមានអាយុ ៤៧-១៥-៧៩ ឆ្នាំ ស្រីមានអាយុ ៥១-១៩-៨៣ ឆ្នាំ ។

២៧. ព្រះខ - កណ្ដាល
បានព្រះរាមអនុគ្រោះណា មានជ័យជំនះ ។ ត្រង់នេះកាលទៅចូលនិងព្រះល័ក្ខណ៍ៗថ្លែងសត្រូវសម្លាប់រេរាយ ប្រយ័ត្នខ្មោច អាបនិងចោមរោម។ កំអួតអាងប្រយ័ត្នប៉ះនិងគេខ្លាំងប្រយ័ត្នធ្មបអំពើពុំនោះដំបូកឲ្យទោស។ ខកណ្ដាលនេះមានជោគល្អមហិ មាសឹងវត្ថុ ធនធានដ៍ឧត្តមឧឡារិកធំ ឆេងអស្ចារ្យផង។ បើឈឺមាន ខ្មោចព្រាយបួនតាធ្វើមានដំបូកឲ្យទោស ពែ៣រួត កន្ទោ៨ រូបខ្លា៣ (ទិសអាគ្នេយ៍)។

២៨. ព្រះខ - ចាស់
កាលជ្រុលជួសខុសមាត់ និង គុណទេវតាពាលីគាត់ បានសំរិសព្រះជន្មាក្នុងគ្រានោះហោង។ ខចាស់ព្រោះព្រះរាមប្រយុទ្ធនិង ស្វាបើមានឈឺឲ្យសូត្ររំដោះគ្រោះថ្ងៃ ខែ ឆ្នាំ ប្រយ័ត្នពាក្សពេចន៍កូនចៅប្រពន្ធយកពាក្យប្រកាន់ឡើយបើមានជម្ងឺ។; ប្រយុទ្ធ និងស្លាប់បង់ទ្រព្យមានទុកឥត  ស្រាកក្រែងគេធ្វើបាបគេស្អប់ខ្លួន   ឈ្លោះប្ដីប្រពន្ធស្រដី  និង គេៗមិនយកពាក្សពុំនោះកាល ប្រាស់ពីរាជ្សសម្បត្តិមាន សត្រូវចោមរោមស្អម់យើងជាច្រើនទិសនារតី។ ប៉ុន្តែមក ដល់ចុងឆ្នាំថាមានសិរីសួស្ដីទៅវិញ ថាមាន ខ្មោចខាងឪពុកធ្វើឬខ្មោចព្រៃវានៅជាយដំបូងឬព្រាយវាធ្វើនិងខុសរបៀនខាងឪពុកផង ពែ៨រួត កន្ទោង៨ រូបពាលី១ ស្បាយ ក្បាយ ១ ក្របី១។(ទិសអាគ្នេយ៍) (សូត្រធម៌យស្សានុភាវតោ) តម បាយដំណើប ។ប្រុសមានអាយុ ៥៩-២៧-៩១ ឆ្នាំ ស្រីមានអាយុ ៣៦-៣៤-៦៨ ឆ្នាំ។

២៩. ព្រះល័ក្ខណ៍ - ក្មេង
កាលតាមព្រះនរាយរាម្មា ទៅរៀនវិជ្ជានាឥសីតាបស។ ព្រះរាមខ្ញាល់ខ្លាំងណាស់ ជេធាក់ទាត់វាយបណ្ដេញជាខ្លាំង ព្រះល័ក្ខណ៍ ស៊ូស្លាប់ស្គមស្គាំងទោសទុក្ខជាខ្លាំង ស្លាប់ព្រះ បាទទៅមើលនាងសេដាត្រូវស្ពានមេបារក្សា ក្រែងបងប្អូន ឯងប្រច័ណ្ឌគ្នា ។កាលព្រះរាមរាម្មាត្រងនេះមានបងប្អូនច្រណែនប្រច័ណ្ឌ រករឿង ។   បើឈឺខុសខ្មោចខាងម្ដាយឯង ឬ គ្រូអារក្ខយកព្រាយមក ធ្វើផង។ ខុសព្រោះមាត់តមដូងឬគ្រូសង្វាស្រណុំឈឺក្បាលមួយចំហៀងកន្រ្ដាក់សសៃដៃកំរើកសាច់ដុំឈឺចង្កេះឈឺក្នុងផ្ទៃពោះ  ។ពែ២រួត កន្ទោង៨ រូបអារក្ខ២ ព្រះល័ក្ខណ៍តៃហោង១  (ទិសទក្សិណ) ។ប្រុសមានអាយុ ៤០-៤៨-៧២ ឆ្នាំ ស្រីមានអាយុ ៣៦-៣៤-៦៨ ឆ្នាំ ។

៣០. ព្រះល័ក្ខណ៍ - ពាល
បានសិលវិជ្ជាគ្រប់គ្រងភារានិងព្រះបរាយនិងបានគ្រូ  ទំ​នាយជាគ្រូទស្សន៍ទាយថ្វាយព្រះរាមបង។កាលបានជាក់ ច្បាស់ចូល រៀ​នសិលសាស្រ្ដនិងព្រះនរាយបានជាស្ដេច ទំនាយជាគ្រូទស្សន៍ទាយថ្វាយព្រះរាម កាលក្លែងជាប់នជា វាមានភ័ព្វវាសនា ប្រ សើរណាស់បានលាភសក្ការៈវត្ថុផ្សេងៗ ឧត្ដមតាមប្រាថ្នា តែប្រយ័ត្នមានស្រីមេម៉ាយធ្វើរំខានខូចចិត្តបើឈឺខុសពីភូមិឲ្យទោស ។ត្រង់ចរចេញបួសដើរទេសនា និងបង មានលាភសក្ការៈត្បិតព្រលឹងមិនស្រូវនៅក្នុងខ្លួន    ត្រូវខ្មោចខាងឪពុកឯងយកព្រាយ ទាំង៧មកធ្វើ ត្បិតដីផ្ទះ ដី ភូមិត្រូវកបខ្មោចព្រាយត្រូវធ្វើមានទទួលព្រលឹង។ពែ៧រួត  កន្ទោង៣ រូបសុនកព្រះល័ក្ខណ៍១ព្រាយ ៤ (ទិសទក្សិណ)។ប្រុសមានអាយុ ៤៧-១៦-៨៨ ឆ្នាំ ស្រីមានអាយុ ៤៤-១២-៧៦ ឆ្នាំ។

៣១. ព្រះល័ក្ខណ៍ - កណ្ដាល
ព្រះអាទិត្យពុទ្ធចក្រជាគ្រឿងសចាករលាយអង្គប្រាណ បានព្រះអនុគ្រោះរស់វិញដ៍ដែលត្រូវមោងក្រសក្តិប្រយ័ត្នក្ដី និងគេស សរទ្រុឌទ្រោមឲ្យទោស។កាលត្រូវមោងក្រសក្តិ ឈឺផ្សាខ្លាំងក្រៃថា គ្រោះកាចពុំជាបើឈឺច្រើនមាត់បាទា  និង ត្រូវខាងឪពុក ត្រូវអាវុធបាតត្រង់នេះ ច្រើនត្រូវសិលគេ ប្រយ័ត្នមនុស្សសម្បុរខ្មៅនៅទិសខាងត្យូងមក បៀតបៀន ត្រូវរំដោះគ្រោះចេញ។ ពែ២រួត កន្ទោង៤ មនុស្សធំ១ ដំរី១ ព្រះខ័ន១ (ទក្សិណ)។

៣២. ព្រះល័ក្ខណ៍ - ចាស់
កាលហើយសង្គ្រាម ស្ដេចព្រះរាមទ្រង់ចែកនគរភារាឲ្យសោយរាជ្យឥតទុក្ខឥតភ័យ សោយរាជ្យបូរីពីរបីនគរ។ ព្រះ ល័ក្ខណ៍ កាលរួចពីមោងក្រសក្តិថាជោគល្អផុតគ្រោះ ថ្នាក់និងបានយសសក្តិជ័យជំនះសត្រូវ បើសិនចូលស្គាល់ ព្រះមហាក្សត្រ ឬមន្រ្តី អ្នកមុខអ្នកការអ្នកធំគេស្រលាញ់រាប់ អានឲ្យរង្វាន់ផ្សេងៗ មានសត្វចតុបាទ ទ្វេបាទ។ បើឈឺត្រង់ ផ្នែកពោះខុសនិងអារក្ខធ្វើ។ ម្យ៉ាងបានសោយរាជ្យសព្វ ប្រការក្រែងបងប្អួនឯងឬស្រីឲ្យ ទោសពុំនោះ សោតច្រើនឈឺ ត្រង់ផ្ទៃច្រើនត្រូវអំពើគេ។ ពុំនោះ សោតមានដំបូកឲ្យទោស ឬអណ្ដូងទឹកចាស់ ឬខ្មោច មេមុត។ (ទិសទក្សិណ)។រូបព្រាយកាន់ស្នា១ ព្រះល័ក្ខណ៍១ ព្រាយ៣ មនុស្ស១ ពែ៣រួត កន្ទោង៣ តមទឹកដូង និងត្នោត (សូត្រធម៌សព្វាសី)ប្រុសមានអាយុ៦៤-៣២-៣៣ ឆ្នាំ ស្រីមានអាយុ ៦០-២៦-៩២ ។